ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី សូមសម្តែងនូវការអបអរសាទរប្រកបដោយមោទនភាពបំផុត និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ មានអត្ថន័យជាប្រវត្តិសាស្ត្រ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 26
ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី សូមសម្តែងនូវការអបអរសាទរប្រកបដោយមោទនភាពបំផុត និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ មានអត្ថន័យជាប្រវត្តិសាស្ត្រ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លោក បៃឌិន និងសម្ដេចតេជោ ហ៊ុន សែន កំលុងពេលពិភាក្សាការងារជាមួយគ្នា កាលពីអំឡុងកិច្ចប្រជុំកំពូលអាស៊ាននាប្រទេសកម្ពុជា

ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស សូមសម្តែងនូវការអបអរ សាទរ និងជូនពរដោយ ស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ឯកឧត្តម ស្វាយ ស៊ីថា

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន, កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពិតជាបានដំណើរការទៅ យ៉ាងរលូន ប្រកប ដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។

ភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេចតេជោ ជាប្រធានអាស៊ាន បានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំនានានៅក្នុងតំបន់និងលើពិភពលោក។ ជោគជ័យដ៏ត្រចេះត្រចង់ ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងនេះ ពិតជាបានបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិ ដ៏សម្បើមមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនេះ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្តេចបានប្រកបដោយសុវត្ថិភាព ក្នុងការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូណេស៊ី និងកិច្ចប្រជុំ APEC នៅទីក្រុងបាងកកប្រទេសថៃ៕

លោក បៃឌិន និងសម្ដេចតេជោ ហ៊ុន សែន កំលុងពេលពិភាក្សាការងារជាមួយគ្នា កាលពីអំឡុងកិច្ចប្រជុំកំពូលអាស៊ាននាប្រទេសកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអនុប្រធានធិបតីឥណ្ឌា កំលុងកិច្ចប្រជុំកំពូលអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន កំលុងកិច្ចប្រជុំកំពូលអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន
សម្ដេចតេជោ ហ៊ុន សែន ប្រគល់ញញួរអាស៊ានដល់ប្រធានាធិបតីឥណ្ឌូណេស៊ីសម្រាប់កាន់តំណែងបន្ទាប់
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង កំលុងកិច្ចប្រជុំកំពូលអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន បំពាក់គ្រឿងឥស្សរិយយសដល់អគ្គលេខាធិការអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន កំលុងកិច្ចប្រជុំកំពូលអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រីឡាវ កំលុងកិច្ចប្រជុំកំពូលអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីថៃ កំលុងកិច្ចប្រជុំកំពូលអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង នាឱកាសសម្ពោធជានិម្មិតរូបនូវផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ កំលុងកិច្ចប្រជុំកំពូលអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីណូវែលសេឡង់ កំលុងកិច្ចប្រជុំកំពូលអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានធនាគារ ADB កំលុងកិច្ចប្រជុំកំពូលអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី កំលុងកិច្ចប្រជុំកំពូលអាស៊ាន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ
សម្ដេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី
សម្ដេចតេជោ ហ៊ុន សែន ជាមួយព្រះចៅស៊ុលតង់ ប្រ៊ុយណេ និងបុត្រា
សម្ដេចតេជោ ហ៊ុន សែន ជាមួយអតីប្រធានសភាម៉ាឡេស៊ី

អត្ថបទទាក់ទង