កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤១៦នាក់ អ្នកជាសះស្បើយចំនួន ៣៨៦នាក់ និងអ្នកស្លាប់ចំនួន ១២នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤១៦នាក់ អ្នកជាសះស្បើយចំនួន ៣៨៦នាក់ និងអ្នកស្លាប់ចំនួន ១២នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១១២នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩៣ ៩២៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៩ ៥០០នាក់ និងស្លាប់សរុបចំនួន ១ ៩២៨នាក់៕