ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន អះអាង​អំពី​ការរីកចម្រើនថ្មីៗបញ្ជាក់ថា ប្រទេសកម្ពុជាគ្មានវិបត្តិនយោយបាយទេ ចំពោះអ្នកណាត្រូវទទួលខុសត្រូវលើផ្លូវច្បាប់ គឺជារឿងរបស់ពួកគេ

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 27
លោក ហ៊ុន សែន អះអាង​អំពី​ការរីកចម្រើនថ្មីៗបញ្ជាក់ថា ប្រទេសកម្ពុជាគ្មានវិបត្តិនយោយបាយទេ ចំពោះអ្នកណាត្រូវទទួលខុសត្រូវលើផ្លូវច្បាប់ គឺជារឿងរបស់ពួកគេ លោក ហ៊ុន សែន អះអាង​អំពី​ការរីកចម្រើនថ្មីៗបញ្ជាក់ថា ប្រទេសកម្ពុជាគ្មានវិបត្តិនយោយបាយទេ ចំពោះអ្នកណាត្រូវទទួលខុសត្រូវលើផ្លូវច្បាប់ គឺជារឿងរបស់ពួកគេ

លោក ហ៊ុន សែន​ ថ្លែង​ដូចនេះក្នុងឱកាសអញ្ជើញសម្ពោធសណ្ឋាគារខ្នាតអន្តរជាតិលំដាប់ផ្កាយ៥ ឈ្មោះ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» ដែលត្រឹមតែក្នុងដំណាក់កាលទី១ ចំណាយទឹកប្រាក់អស់ជាង ៤០លានដុល្លារសហរដ្ឋអាមេរិក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «ខ្ញុំពិតជាមានមោទនភាពចំពោះការរីកចម្រើនថ្មីៗ ហើយទាំងនេះសរបញ្ជាក់ឱ្យឃើញថា កម្ពុជាគ្មានវិបត្តិនយោបាយណាមួយកើតឡើងនោះទេ កម្ពុជានៅតែបន្តនៅលើផ្លូវអភិវឌ្ឍន៍របស់ខ្លួន គ្មានវិបត្តិនយោបាយ ហើយក៏គ្មានអ្វីកើតឡើង»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវសណ្ឋាគារលំដាប់ផ្កាយ ៥ « The Royal Sands Koh Rong » ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ដែលសណ្ឋាគារនេះបានបង្កើតការងារជាច្រើនរយកន្លែងដល់ប្រជាពលរដ្ឋនៅលើកោះរ៉ុងផ្ទាល់ និងជាការទាក់ទាញភ្ញៀវទេសចរណ៍លំដាប់អន្តរជាតិទៅលេងកំសាន្តនៅលើកោះមួយនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា «ចំពោះអ្នកណាត្រូវទទួលខុសត្រូវលើផ្លូវច្បាប់គឺជារឿងរបស់ពួកគេ ប៉ុន្តែកម្ពុជានៅក្នុងក្របខ័ណ្ឌនៃប្រទេសដែលមានប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស នៅតែបន្តឆ្ពោះទៅមុខជាមួយកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការវិនិយោគបន្ត»៕

 

 

 

អត្ថបទទាក់ទង