កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៩៣នាក់ អ្នកជាសះស្បើយចំនួន ៦៥៥នាក់ និងអ្នកស្លាប់ចំនួន ១៦នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៩៣នាក់ អ្នកជាសះស្បើយចំនួន ៦៥៥នាក់ និងអ្នកស្លាប់ចំនួន ១៦នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៨៩នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៨ ៧៣៥ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៤ ៥០៦នាក់ និងស្លាប់សរុបចំនួន ១ ៧៧៨នាក់៕