ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករនៅខេត្តពោធិ៍សាត់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 121
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករនៅខេត្តពោធិ៍សាត់ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករនៅខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករនៅខេត្តពោធិ៍សាត់៖

  1. សម្តេចតេជោ ហ៊ុន សែន ព្រមានក្រុមប្រឆាំងថា បើសម្តេចអាចឈានទៅបិទហ្វេសប៊ុក គឺពួកគេនឹងអស់មធ្យោបាយទាក់ទងនឹងពលរដ្ឋក្នុងស្រុក។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចនឹងបិទហ្វេសប៊ុក បើក្រុមប្រឆាំងឌឺដងរឿងសម្តេចបិទផេកហ្វេសប៊ុកចោល។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិសោធនកម្មច្បាប់បោះឆ្នោត មិនមែនជាការកាត់សិទ្ធរបស់ប្រជាពលរដ្ឋ តែដើម្បីធានាដល់ស្ថេរភាព សណ្តាប់ធ្នាប់សង្គម។
  4. សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទាញយកកម្មវិធីផ្សេងៗដើម្បីទាក់ទងគ្នា ក្នុងករណីហ្វេសប៊ុកត្រូវបាបិទចោល។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខេត្តពោធិ៍សាត់ មានអត្រាលេខ១ ក្នុងការគាំទ្រលើបក្សប្រជាជនកម្ពុជា។
  6. សម្តេចតេជោ ហ៊ុន សែន បារម្ភរឿងប្រើគ្រឿងយន្តក្នុងវិស័យកសិកម្ម ធ្វើឱ្យថយចុះការចិញ្ចឹមគោក្របី ខ្វះខាតជីដាក់ស្រែ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អត្រាកសិកម្មក្នុងទំហំសេដ្ឋកិច្ចធ្លាក់ចុះ ដោយសារតែចំណែកនៃឧស្សាហកម្ម និងសេវាមានការកើនឡើង។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាប្រឹងប្រែងជំរុញទាំងផ្នែករឹង និងទន់ ដើម្បីលើកកម្ពស់ឧស្សាហកម្ម។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្រ្តីទូតនៅតាមបណ្តាញប្រទេសនានាត្រូវធ្វើកិច្ចការពាណិជ្ជកម្ម។ នៅពេលមានការពង្រឹងផ្នែកពាណិជ្ជកម្ម នោះទំនាក់ទំនងរវាងប្រទេស និងប្រទេស ក៏កាន់តែរឹងមាំ។
  10. សម្តេចតេជោ ហ៊ុន សែន បន្តថ្លែងអំពាវនាវឱ្យរួមគ្នាថែរក្សាសុខសន្តិភាព មិនត្រូវឱ្យពួកប្រតិកិរិយាបំផ្លាញនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយ។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសុខសន្តិភាព កុំនិយាយដល់រឿងអភិវឌ្ឍន៍ និយាយរឿតស្លាប់ និងរឿងរបួសឱ្យហើយទៅ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់បានតាមរោងចក្រនីមួយៗក្លាយជាសហគមន៍សុខសាន្ត។
  13. សម្តេចតេជោ ហ៊ុន សែន សរសើរលោក កែវ រតនៈ ចំពោះការចុះតាមរោងចក្រ ហើយពន្លត់បាននូវវិវាទនានានៅតាមរោងចក្រ។
  14. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវកម្មករ កម្មការិនី រួមគ្នាទប់ស្កាត់ការឆ្លងមេរោគអេដស៍ និងជំងឺកូវីដ១៩ នៅតាមរោងចក្រ។
  15. សម្តេចតេជោ ហ៊ុន សែន បានរំលឹកទ្រឹស្តីរបស់លោក លេនីន ថា បើគ្មានវណ្ណៈនាយទុន ក៏គ្មានកម្មករនោះដែរ។ តែអនុវត្តន៍ខុសនាំគ្នាលុបបំបាត់​នាយ​ទុន និងវិស័យឯកជុន។
  16. សម្តេចតេជោ ហ៊ុន សែន ពេលកូវីដ១៩ ឆ្នាំ២០២១ និង២០២២ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ មិនបានដំឡើងប្របៀវត្សរ៍នោះឡើយ។
  17. សម្តេចតេជោ ហ៊ុន សែន បានឡើងថា នៅពេលមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធមិនបានដំឡើង តែប្រាក់ខែអប្បបរមារបស់កម្មករ និយោជិត ត្រូវដំឡើង។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បុណ្យធំៗពីរ គឺបុណ្យឯករាជ្យខួប៧០ឆ្នាំ និងព្រះរាជពិធីបុណ្យអុំទូក នឹងត្រូវរៀបចំនៅរាជធានីភ្នំពេញ។
  19. សម្តេចតេជោ ហ៊ុន សែន បង្ហើបថា មានមេក្រុមប្រឆាំងកំពុងចែចូវ ចង់បានការព្រះរាជទានទោស។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កងទ័ពរាប់ពាន់នាក់ កំពុងពង្រាយតាមព្រំដែនកម្ពុជា-វៀតណាម ត្រៀមបាញ់ដ្រូន ហោះចូលដីខ្មែរ។ សម្តេចតេជោ បានថ្លែងថា មិនថាដ្រូនរបស់នរណាទេ គឺត្រូវតែបាញ់ទម្លាក់ ឱ្យតែហោះចូលដីខ្មែរ។
  21. សម្តេចតេជោ ហ៊ុន សែន អំពាវនាវថៅកែរោងចក្រ ទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារ។
  22. សម្តេចតេជោ ហ៊ុន សែន ព្រមានទៅហ្វេសប៊ុកថា ជាន់កសម្តេច ប្រយ័ត្នលានអណ្តាតខ្លួនឯង។
  23. សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅហ្វេសប៊ុកថា មានបានមើលក្រុមប្រឆាំងប្រមាថសម្តេច ប្រពន្ធ និងកូនសម្តេចដែរទេ?
  24. សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅហ្វេសប៊ុកថា កុំយកបញ្ហាបច្ចេកទេស មកនិយាយហើយបំភ្លេចភាពតិរិច្ឆានរបស់ក្រុមប្រឆាំងធ្វើលើសម្តេច។
  25. សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះបីនៅខាងពេលមុខសម្តេចឈប់ធ្វើជានាយករដ្ឋមន្រ្តីក៏ដោយ សម្តេចនៅតែកាន់កាប់កិច្ចការនយោបាយប្រទេស ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា។
  26. សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងខិតខំធ្វើយ៉ាងណាឲ្យលោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសល្អជាងសម្តេចទៅទៀត។
  27. សម្តេចតេជោ ហ៊ុន សែន ទម្លាយថា ក្នុងករណីលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តី បើមិនសួរអំពីកិច្ចការសម្តេច នោះសម្តេចនឹងឆ្លើយនោះទេ។
  28. សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនលូកលាន់កិច្ចការនាយករដ្ឋមន្រ្តីថ្មីនោះទេ៕

Fresh News

អត្ថបទទាក់ទង