ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ២ករណីបន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ​ ដែលរកឃើញលើពលករចំណាកស្រុកមកពីថៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 56
កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ២ករណីបន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ​ ដែលរកឃើញលើពលករចំណាកស្រុកមកពីថៃ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ២ករណីបន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ​ ដែលរកឃើញលើពលករចំណាកស្រុកមកពីថៃ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា ខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២ករណីបន្ថែមទៀតដែលរកឃើញលើពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ខណៈពេលដែលគ្មានអ្នកជាសះស្បើយថ្មីនោះទេ។

អ្នកដែលរកឃើញមានផ្ទុកកូវីដ-១៩ថ្មីនោះគឺ៖

  1. ស្ត្រីជនជាតិខ្មែរអាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ
  2. ស្ត្រីជនជាតិខ្មែរអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០

បច្ចុប្បន្ន អ្នកជំងឺទាំង២រូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៦៦នាក់ ក្នុងនោះអ្នកជំងឺ៣៦១នាក់ បានជាសះស្បើយ និងអ្នកជំងឺចំនួន ៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង