ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធបើកឱ្យដំណើរការជាផ្លូវការនូវ «សារមន្ទីរព្រះស្រីឦសានវរ្ម័ន»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 54

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យដំណើរការជាផ្លូវការនូវ «សារមន្ទីរព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរជាតិបង្ហាញអំពីប្រវត្តិសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរយើងតាំងពីសម័យកាលហ្វូណនមកម៉្លេះ។ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបានពង្រឹងកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ជាង ៧% ដែលពេលនេះកម្ពុជាមានសមត្ថភាព និងលទ្ធភាពដកដង្ហើមរស់ដោយខ្លួនឯងដោយឯករាជ្យ មិនស្ថិតក្រោមគំនាប និងទារុណកម្មសេដ្ឋកិច្ចបរទេស។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងអធិកអធមពីសំណាក់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដែលបង្ហាញនូវក្តីនឹករឮកគោរពស្រឡាញ់ និងជំនឿជឿជាក់ប្រកបដោយភាពកក់ក្តៅបំផុតដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែមានក្តីស្រឡាញ់ និងព្រហ្មវិហារធម៍ចំពោះពលរដ្ឋខ្មែរទូទាំងប្រទេស។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យកម្ពុជារស់ឡើងវិញលើគ្រប់វិស័យ ជាមួយនឹងកិត្យានុភាព និងមោទនភាពជាតិ ដែលកូនខ្មែរចងចាំនិងយកគម្រូតាមដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន៕

អត្ថបទទាក់ទង