ខ្មែរប៉ុស្ដិ៍ Close

អ្នកជម្ងឺកូវីដ-១៩ ទាំង២នាក់ដែលមិនទាន់ជាសះស្បើយ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ កីឡា - សុខភាព 54
អ្នកជម្ងឺកូវីដ-១៩ ទាំង២នាក់ដែលមិនទាន់ជាសះស្បើយ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកជម្ងឺកូវីដ-១៩ ទាំង២នាក់ដែលមិនទាន់ជាសះស្បើយ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល តាមរយៈអ្នកនាំពាក្យ លោកស្រី ឱ វណ្ណឌីន បានអោយដឹងថា អ្នកជម្ងឺកូវីដ-១៩ ដែលនៅសេសសល់មិនទាន់ជាសះស្បើយ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឯទីក្រុងភ្នំពេញវិញ ។

អ្នកជម្ងឺទាំងពីរនាក់ ដែលមិនទាន់ជាសះស្បើយគឺដោយសារពួកគាត់មានជម្ងឺប្រចាំកាយស្រាប់ ។ ស្ថានភាពរបស់ពួកគាត់ពុំធ្ងន់ធ្ងរនោះទេ ប៉ុន្តែវីរុសកូវីដ-១៩នេះនៅតែស្ថិតនៅក្នុងខ្លួនរបស់ពួកគាត់នៅឡើយ ។

ម្នាក់ជាបុរសវ័យ ៧៥ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង មានជម្ងឺប្រចាំកាយ និងម្នាក់ទៀតជាស្ត្រីវ័យ ៣៦ ឆ្នាំ មានបញ្ហាប៉ះពាល់សុខភាពផ្លូវចិត្ត ទើបក្រសួងសម្រេចអោយបញ្ជូនពួកគាត់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិបន្តទៀត ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយមានចំនួន ១២០ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ២ករណីទៀតប៉ុណ្ណោះ ៕

អត្ថបទទាក់ទង