ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ៣នាក់ និងរកឃើញករណីឆ្លងថ្មីចំនួន ៤នាក់នៅថ្ងៃនេះ ដែលជាករណីនាំចូល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ កីឡា - សុខភាព 47
កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ៣នាក់ និងរកឃើញករណីឆ្លងថ្មីចំនួន ៤នាក់នៅថ្ងៃនេះ ដែលជាករណីនាំចូល កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ៣នាក់ និងរកឃើញករណីឆ្លងថ្មីចំនួន ៤នាក់នៅថ្ងៃនេះ ដែលជាករណីនាំចូល

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ និងខណៈរកឃើញករណីឆ្លងថ្មីចំនួន ៤នាក់បន្ថែមទៀតផងដែរ។

បើតាមក្រសួងសុខាភិបាល អ្នកជាសះស្បើយទាំង ៣នាក់នោះរួមមាន៖

  1. បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
  2. បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
  3. បុរសជនជាតិខ្មែរអាយុ ៣៧ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

ចំពោះករណីឆ្លងថ្មីចំនួន ៤នាក់វិញមានដូចជា៖

  1. បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌសែនសុខ រាជធានីភ្នំពេញ
  2. បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅក្រុងសៀមរាប ខេត្តសៀមរាប
  3. បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅស្រុកសំពៅលូន ខេត្តបាត់ដំបងគួរបញ្ជាក់ថា អ្នកដែលឆ្លងថ្មី៣ករណីខាងលើ បានធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និងបញ្ជូនសារ ក្នុងខេត្តកំពង់ស្ពឺ និងជាអ្នកដំណើរមកពីប្រទេសរុស្ស៊ី ដោយបានប្ដូរជើងហោះហើរនៅប្រទេសម៉ាលេស៊ី និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១៩ ខែកក្កដា កន្លងទៅ។ លទ្ធផលវិភាគវត្ថុសំណាកតេស្តលើកទី៦ របស់ពួកគេមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១២ ខែសីហាម្សិលមិញ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។
  4. បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិអំពិល ឃុំប៉ឺស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី ២៣ ខែកក្កដាកន្លងទៅ។ លទ្ធផលវិភាគវត្ថុសំណាកតេស្តលើកទី៥ របស់គាត់មានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ១២ ខែសីហា ម្សិលមិញ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះនរោត្តមសីហនុ ខេត្តត្បូងឃ្មុំ (ក្រុងសួង)។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងសរុប២៧២នាក់ (ស្ត្រី ៥៣នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះ ស្បើយសរុបទូទាំងប្រទេស មានចំនួន ២២៣នាក់ (ស្រី ៤៦នាក់ និងបុរស ១៧៧នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរ ពេទ្យរដ្ឋ និងឯកជនមានចំនួនសរុប៤៩នាក់៕

សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង