ខ្មែរប៉ុស្ដិ៍ Close

សម្តេចម៉ែ ប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំ មន្ទីរពេទ្យហ្លួងម៉ែ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 123
សម្តេចម៉ែ ប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំ មន្ទីរពេទ្យហ្លួងម៉ែ សម្តេចម៉ែ ប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំ មន្ទីរពេទ្យហ្លួងម៉ែ

(Fresh News): សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានព្រះរាជទានព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាសម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ។

តាមព្រះរាជសារសម្តេចម៉ែ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា៖

«ខ្ញុំសូមចូលរួមជួយវិភាគទានព្រះរាជទ្រព្យ ចំនួន២សែនដុល្លារ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទ្រទ្រង់ដល់ដំណើរការក្នុងការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ»។

សម្តេចម៉ែ បានប្រសិទ្ធពរដ៏ល្អបវរ ដល់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងសមាជិក សមាជិការទាំងអស់ នៃរាជរដ្ឋាភិបាល ទទួលបានជោគជ័យ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ។

ព្រះរាជទ្រព្យរបស់សម្តេចម៉ែ ត្រូវបានលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ប្រគល់ជូនលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី រួចរាល់ហើយ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានប្រកាសពីការទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះទៅដាក់ថា មន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ លុះថ្ងៃអនាគតមន្ទីរពេទ្យនេះ នឹងដាក់ឲ្យប្រើប្រាស់ព្យាបាលជំងឺទូទៅជារៀងរហូត។ ក្រោយការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន មានសប្បុរសជនជាច្រើននាក់ (អ្នកឧកញ៉ា និងឧកញ៉ា) បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញមន្ទីរពេទ្យមួយនេះ៕

ខាងក្រោមនេះជាព្រះរាជសារសម្តេចម៉ែ៖

អត្ថបទទាក់ទង