ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤០នាក់ ខណៈអ្នកជំងឺចំនួន ៦នាក់ជាសះស្បើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 55
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤០នាក់ ខណៈអ្នកជំងឺចំនួន ៦នាក់ជាសះស្បើយ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤០នាក់ ខណៈអ្នកជំងឺចំនួន ៦នាក់ជាសះស្បើយ

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤០នាក់ ដែលជាករណីពាក់ព័ន្ធនឹងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជាសះស្បើយមានចំនួន ០៦នាក់។

ក្រសួងបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤០នាក់នោះ មានជនជាតិខ្មែរ៣៤នាក់ និងជនជាតិចិន៦នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តកណ្តាល និងខេត្តកោះកុង។

ចំណែកឯ អ្នកជាសះស្បើយមានចំនួន ០៦នាក់ សុទ្ធតែជាករណីពាក់ព័ន្ធនឹងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ»។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ២២៧៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១១៧២នាក់, កំពុងសម្រាកព្យាបាលចំនួន ១០៨៧នាក់ និងអ្នកជំងឺ ១១នាក់បានស្លាប់៕

អត្ថបទទាក់ទង