ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តសៀមរាប បំពាក់បន្ថែម និងជួសជុលភ្លើងសញ្ញាចរាចរណ៍ក្នុងក្រុងដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 55
រដ្ឋបាលខេត្តសៀមរាប បំពាក់បន្ថែម និងជួសជុលភ្លើងសញ្ញាចរាចរណ៍ក្នុងក្រុងដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តសៀមរាប បំពាក់បន្ថែម និងជួសជុលភ្លើងសញ្ញាចរាចរណ៍ក្នុងក្រុងដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ដើម្បីឆ្លើយតបទៅនឹងកំណើនយានយន្តដែលកំពុងចរាចរក្នុងក្រុងសៀមរាបបច្ចុប្បន្ន ដែលបានបង្កអោយមានការកកស្ទះចរាចរណ៍ជារឿយៗនោះ រដ្ឋបាលខេត្ដសៀមរាប បានតម្លើងភ្លើងស្ដុបចំនួន៥កន្លែងបន្ថែមទៀត ដែលក្នុងនោះរួមមាន៖
១-ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកផ្លូវក្រវ៉ាត់ក្រុង (ភូមិចុងកៅស៊ូ)
២-ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែក៦០ម៉ែត្រ
៣-សាលដឺហ្គោល ត្រង់កែងមុខមន្ទីរពេទ្យកុមារគន្ធបុប្ផា
៤-នៅផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកទៅផ្លូវលោកតានឿយ និង
៥-ផ្លូជាតិលេខ៦ត្រង់រង្វង់មូលទៅជ័យវរ្ម័នទី៧ (មុខវិទ្យាល័យសម្តេចឪ)


ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានជួសជុលនូវភ្លើងសញ្ញាចរាចរចាស់ៗ ដែលបានខូចខាត និងដំណើរការមិនប្រក្រតីផងដែរ។

ដោយសារកំណើនសេដ្ឋកិច្ចជាតិ និងនិយាយដោយឡែកសម្រាប់ខេត្តសៀមរាប ឃើញថាយានយន្តបានកើនឡើង ដែលតម្រូវឲ្យខេត្តត្រូវពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ភ្លើងសញ្ញាចរាចរណ៍ ដើម្បីកាត់ បន្ថយការកកស្ទះដែលតែងតែកើតមានឡើងជារឿយៗ ការតម្លើងបង្គោលភ្លើងសញ្ញាចរាចរណ៍ថ្មី និងការជួសជុលភ្លើងសញ្ញាដែលខូចនេះ ធ្វើឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ ជាពិសេសក្នុងពិធីបុណ្យជាតិ-អន្តរជាតិ និងជាពិធីបុណ្យអង្គរ
សង្ក្រាន្ដ ឆ្នាំ២០១៨ ដែលប្រព្រឹត្តិនាពេលឆាប់ៗខាមុខនេះ ៕