ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៩៨នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៩៩៤នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 45
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៩៨នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៩៩៤នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៩៨នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៩៩៤នាក់

ក្រសួងសុខាភិបាល នៅព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៩៨នាក់ថែមទៀត ខណៈអ្នកជំងឺរហូតដល់ទៅចំនួន ៩៩៤នាក់បានជាសះស្បើយ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំង ៦៩៨នាក់ មាន ១នាក់ជាករណីនាំចូល (មិនមែនពលករឆ្លងមកពីប្រទេសថៃ) និង ៦៩៧នាក់ផ្សេងទៀត សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមាន៖

  • ភ្នំពេញ (558)
  • កណ្ដាល (72)
  • បន្ទាយមានជ័យ (43)
  • ព្រះសីហនុ (16)
  • តាកែវ (3)
  • កំពង់ស្ពឺ (3)
  • ពោធិ៍សាត់ (2)

សម្រាប់អ្នកជាសះស្បើយទាំង ៩៩៤នាក់វិញ សុទ្ធសឹងតែជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១១.៧៦១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១១.២១០នាក់, អ្នកជាសះស្បើយចំនួន ៤.៦៩៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦.៩៦៨នាក់, អ្នកស្លាប់ចំនួន ៨៨នាក់៕

អត្ថបទទាក់ទង