ខ្មែរប៉ុស្ដិ៍ Close

ប្រធាន គ.ជ.ប រុស្ស៊ី ផ្ញើលិខិតអបអរសាទរដល់ គ.ជ.ប កម្ពុជា ដែលទទួលបានភាពជោគជ័យលើការរៀបចំការ​បោះឆ្នោតអាណត្តិទី៦

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨ ឯកសារ 63
ប្រធាន គ.ជ.ប រុស្ស៊ី ផ្ញើលិខិតអបអរសាទរដល់ គ.ជ.ប កម្ពុជា ដែលទទួលបានភាពជោគជ័យលើការរៀបចំការ​បោះឆ្នោតអាណត្តិទី៦ ប្រធាន គ.ជ.ប រុស្ស៊ី ផ្ញើលិខិតអបអរសាទរដល់ គ.ជ.ប កម្ពុជា ដែលទទួលបានភាពជោគជ័យលើការរៀបចំការ​បោះឆ្នោតអាណត្តិទី៦

ប្រធានគណៈកម្មាធិការកណ្ដាលរៀបចំការបោះឆ្នោត នៃសហព័ន្ធរុស្ស៊ី លោកស្រី ប៉ាម ហ្វីលូវា បានបង្ហាញការអបអរសាទរដ៏ស្ម័គ្រស្មោះ ចំពោះការបញ្ចប់ប្រកបដោយជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។

ការចូលរួមអបអរសាទរ ពីសំណាក់ប្រធានគណៈគម្មាធិការកណ្ដាល រៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី បានធ្វើឡើងក្នុងលិខិតមួយច្បាប់ផ្ញើជូន លោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត របស់ប្រទេសកម្ពុជា តាមរយៈក្រុមសង្កេតការណ៍របស់រុស្ស៊ី ដែលបានចូលរួមសង្កេតការណ៍ផងដែរនោះ។

នៅក្នុងលិខិតរបស់ខ្លួន លោកស្រី ប៉ាម ហ្វីលូវា បានថ្លែងយ៉ាងដូច្នេះថា «នាងខ្ញុំសូមសម្ដែងការអរគុណ ចំពោះការផ្ដល់ឱកាសដល់គណៈប្រតិភូ នៃគណៈកម្មាធិការកណ្ដាលរៀបចំការបោះឆ្នោត នៃសហព័ន្ធរុស្ស៊ី ដើម្បីចូលរួមក្នុងកម្មវិធី អ្នកសង្កេតការណ៍អន្ដរជាតិ ក្នុងកំឡុងពេលបោះឆ្នោតកន្លងទៅនេះ។ សមាជិកនៃគណៈប្រតិភូ បានកត់សម្គាល់យ៉ាងពិសេសនូវការរៀបចំកម្មវិធី ដោយមន្ដ្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ដែលប្រកបទៅដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ ក្នុងបរិយាកាសមួយទូលំទូលាយ និងសុឆន្ទៈចំពោះអ្នកសង្កេតការណ៍អន្ដរជាតិ»

លោកស្រី ប៉ាម ហ្វីលូវា បានលើកឡើងទៀតថា ដំណើរការបោះឆ្នោតនេះ បានអនុញ្ញាតឲ្យការសង្កេតការណ៍ ប្រព្រឹត្តិទៅប្រកបដោយអព្យាក្រឹត្យ និងមិនលំអៀង ទៅលើការបោះឆ្នោតមួយ ដែលគ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ដែលអាចបង្កឲ្យមានការសង្ស័យចំពោះធម្មានុរូបភាពនៃការបោះឆ្នោត។ ការបោះឆ្នោតនេះ ត្រូវបានវាយតម្លៃថា បើកទូលាយសេរី និងមានតម្លាភាព៕

អត្ថបទទាក់ទង