ខ្មែរប៉ុស្ដិ៍ Close

ទស្សនាវីដេអូ៖ ថ្ងៃឱសាននៃការភ្នាល់, ក្រុមយុវតីសង្រ្គោះជាតិ ផ្ញើបទចម្រៀងមួយបទជូនជាពិសេសដល់ទណ្ឌិត សម រង្ស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 199
ទស្សនាវីដេអូ៖ ថ្ងៃឱសាននៃការភ្នាល់, ក្រុមយុវតីសង្រ្គោះជាតិ ផ្ញើបទចម្រៀងមួយបទជូនជាពិសេសដល់ទណ្ឌិត សម រង្ស៊ី ទស្សនាវីដេអូ៖ ថ្ងៃឱសាននៃការភ្នាល់, ក្រុមយុវតីសង្រ្គោះជាតិ ផ្ញើបទចម្រៀងមួយបទជូនជាពិសេសដល់ទណ្ឌិត សម រង្ស៊ី

ថ្ងៃចុងក្រោយហើយនៃការភ្នាល់គ្នារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទណ្ឌិត សម រង្ស៉ី ជុំវិញការដោះលែងលោក កឹម សុខា គឺនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ ជាតែការភ្នាល់នេះត្រូវបានទណ្ឌិតកំសាកញី សម រង្ស៉ី ប្រកាសចុះចាញ់តាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩មកម្ល៉េះ ពោលមុនថ្ងៃឱសានវាទចំនួន៨ថ្ងៃ។

ស្របពេលជាមួយនេះ ក្រុមយុវតីសង្រ្គោះជាតិ បាននិពន្ធបទចម្រៀងមួយបទចំណងជើង «មនុស្សដែលក្បត់ចិត្ត» បង្ហោះនៅលើ Facebook «យុវតីសង្រ្គោះជាតិ» ដោយសូមផ្ញើជាពិសេសជូនលោក សម រង្ស៊ី ដែលជាអ្នកនយោបាយកំសាកញី មិនគោរពតាមពាក្យសន្យា។

ក្រុមយុវតីសង្រ្គោះជាតិ បានសរសេរថា «បទចម្រៀងមួយបទនេះ ពួកខ្ញុំសូមផ្ញើជូនលោក សម រង្ស៊ី (Sam Rainsy) ស្តាប់ជាពិសេស»។ សូមស្តាប់បទចម្រៀងដូចខាងក្រោម៖

អត្ថបទទាក់ទង