ខ្មែរប៉ុស្ដិ៍ Close

    ប្រធានាធិបតីចិន​ ប្រកាសគាំទ្រសម្តេចតេជោ​ ហ៊ុន​ សែន​ និងរាជរដ្ឋាភិបាលកម្ពុជាឥតងាករេ​ ទោះបស្ចិមប្រទេសមិនគាំទ្រ

    ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 1325
    ប្រធានាធិបតីចិន​ ប្រកាសគាំទ្រសម្តេចតេជោ​ ហ៊ុន​ សែន​ និងរាជរដ្ឋាភិបាលកម្ពុជាឥតងាករេ​ ទោះបស្ចិមប្រទេសមិនគាំទ្រប្រធានាធិបតីចិន​ ប្រកាសគាំទ្រសម្តេចតេជោ​ ហ៊ុន​ សែន​ និងរាជរដ្ឋាភិបាលកម្ពុជាឥតងាករេ​ ទោះបស្ចិមប្រទេសមិនគាំទ្រ

    ការបង្ហាញជំហរដ៏មុតមាំរបស់ប្រធានាធិបតីចិន​ ចំពោះការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ បានធ្វេីឡេីងក្នុងជំនួបពិភាក្សាការងារនៅទីក្រុងប៉េកាំង​ ប្រទេសចិន​ នាព្រឹកថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០១៧។

    ក្នុងជំនួបនោះប្រធានាធិបតីបានថ្លែងថា អ្វីដែលលោកចង់លឺពីសម្តេចតេជោ គឺសន្តិភាព និងស្ថេរភាពនយោបាយរបស់ប្រទេសកម្ពុជា។ លោកបន្តថា នៅប្រទេសចិនបានកំណត់ថា អ្នកដែលឲ្យគុណមកត្រូវតែសងគុណទៅគេវិញ ពោលគឺចិននឹងកសាងសហគមន៍ដែលមានវាសនារួមគ្នាជាមួយនិងប្រទេសកម្ពុជា។

    លោកប្រធានាធិបតីបានអះអាងដោយមុតមាំថាបើទោះបស្ចិមប្រទេសចាត់ទុកកម្ពុជាជាអ្វីក៏ដោយ ក៏ចិនបានប្រកាសរួចហើយថា ចិននឹងបន្តជួយគាំទ្រ ដោយគ្មានការងាករ៉េ ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសគាំទ្រដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាតទៅមុខទៀត។

    ជាមួយគ្នានេះចិននិងបញ្ជូនអ្នកឯកទេសរបស់ខ្លួន ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសការជំរុញក្រុមហ៊ុនចិនទៅបណ្តាក់ទុន នៅកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត។

    លោក​ ហ្ស៊ី​ ជីនពីង​ បានថ្លែងដែរថា សម្តេច តេជោគឺជាមិត្តចាស់ មិត្តពិតប្រាកដ និងជាមិត្តគួរជាទីទុកចិត្តរបស់ប្រជាជន និងបក្សកុម្មុយនីស្តចិន។

    លោកបន្តថា បច្ចុប្បន្នទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-ចិន មានភាពល្អប្រសើរជាងពេលណា ៗ ទាំងអស់ មិនតែប៉ុណ្ណោះភាគីទាំងពីរនៅតែបន្តពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន គ្មានពេលឈប់ ពោល គឺជាទំនាក់ទំនងពិតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានការគាំទ្រគ្នា ទៅវិញទៅមក។

    លោកប្រធានាធិបតីបន្ថែមថា​ ដោយសាឆ្នាំ២០១៨ គឺជាខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ភាគីទាំង ពីរបានសន្យារួមគ្នាហើយថា និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត៕

    អត្ថបទទាក់ទង