កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៨១នាក់ អ្នកជាសះស្បើយចំនួន ៥៣២នាក់ និងអ្នកស្លាប់ចំនួន ១៥នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៨១នាក់ អ្នកជាសះស្បើយចំនួន ៥៣២នាក់ និងអ្នកស្លាប់ចំនួន ១៥នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៦៥នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១១,៦៧៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១០២,២២២នាក់ និងស្លាប់សរុបចំនួន ២,៣០២នាក់៕