ខ្មែរប៉ុស្ដិ៍ Close

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញបើកប្រតិបត្តិការស្រាវជ្រាវជាបន្ទាន់ករណីជនអនាមិក Hack ចូល Facebook របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 80
នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញបើកប្រតិបត្តិការស្រាវជ្រាវជាបន្ទាន់ករណីជនអនាមិក Hack ចូល Facebook របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញបើកប្រតិបត្តិការស្រាវជ្រាវជាបន្ទាន់ករណីជនអនាមិក Hack ចូល Facebook របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិចថា កម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងបើកការស្រាវជ្រាវជាបន្ទាន់ ចំពោះជនអនាមិក ដែលបានចូលវាយប្រហារ (Hack) ទំព័រ Facebook លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

សូមបញ្ជាក់ថា គេហទំព័ររបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង (Hack) នៅប៉ុន្មាននាទីមុននេះ។ នេះបើតាមការបញ្ជាក់របស់ ឌួង ដារា អ្នកគ្រប់គ្រងទំព័រ Facebook របស់សម្តេចតេជោ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច៕

អត្ថបទទាក់ទង