ខ្មែរប៉ុស្ដិ៍ Close

ក្រុម Quad គួរតែសុំឱ្យអាស៊ានចាត់វិធានការការទូត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 132
ក្រុម Quad គួរតែសុំឱ្យអាស៊ានចាត់វិធានការការទូត ការបង្ហាញល្ខោនអាយ៉ងស្រមោល ឬ Wayang ដែលជាចំណុចលេចធ្លោមួយនៃវប្បធម៌របស់ជនជាតិជ្វា (Afrianto Silalahi តាមរយៈរូបភាព Getty)

នៅដើមឆ្នាំ១៩៧៩ ដោយសារការភ័យខ្លាចចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែខ្លាំងឡើងៗរវាងវៀតណាមនិងសូវៀត ប្រទេសចិនក៏បានបានលុកលុយចូលក្នុងប្រទេសវៀតណាម ខណៈដែលនៅមុននោះមួយឆ្នាំអតីតមេដឹកនាំចិន Deng Xiaoping បានជួបនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Kuan Yew ដើម្បីសុំការគាំទ្រពីសិង្ហបុរីប្រឆាំងនឹងវៀតណាម។

លោក Lee Kuan Yew បានទទួលស្គាល់ថា «សិង្ហបុរីពិតជាមានការព្រួយបារម្ភអំពីមហិច្ឆតារបស់ចិន ដែលមានបំណងចង់ត្រួតត្រាតំបន់នេះទាំងមូល ជាជាងតែទៅលើវៀតណាម។ ម្យ៉ាងវិញទៀត ចិនក៏ជាប្រភពនៃការព្រួយបារម្ដដ៏ចម្បងបំផុតសំរាប់រយៈពេលវែងរបស់សិង្ហបុរីផងដែរ»។ ចំណុចសំខាន់គឺថា «សូម្បីតែនៅមុនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ចិន បណ្តារដ្ឋអាស៊ីអាគ្នេយ៍មានការព្រួយបារម្ភរួចស្រេចទៅហើយអំពីការរស់នៅជិតមហាអំណាច»។

នៅក្រោយសង្រ្គាមត្រជាក់ ខណៈការគំរាមកំហែងរបស់សូវៀតបានរលាយបាត់ កិច្ចសហប្រតិបត្តិការដែលត្រូវបានពង្រីករវាងអាមេរិកនិងចិន បានបង្កើតឱ្យមានសណ្តាប់ធ្នាប់ក្នុងតំបន់មួយប្រកបដោយស្ថិរភាព ដែលមានភាពអំណោយផលចំពោះកំណើនសេដ្ឋកិច្ច។ អាមេរិកថែមទាំងផ្តល់ឱ្យចិននូវលទ្ធភាពចូលរួមនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកទៀតផង។

តំបន់អាស៊ីអាគ្នេយ៍បានទាញយកផលប្រយោជន៍ពេញលេញពីស្ថិរភាពក្នុងតំបន់ និងបានពន្លឿនការស្វែងរកភាពរុងរឿងរបស់ពួកគេ។ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ការអភិវឌ្ឍរបស់ចិនគឺជាឱកាសសេដ្ឋកិច្ចមួយដែលពួកគេអាចទាញយកផលបាននៅក្រោមវត្តមានយោធាអាមេរិក។ ដោយបានរៀនសូត្រមេរៀនដ៏ត្រឹមត្រូវនៅវៀតណាមអាមេរិកមានការសប្បាយចិត្តចំពោះការដើរតួជាអ្នករក្សាតុល្យភាព។

នៅក្នុងអំឡុងពេលស្តារទំនាក់ទំនងរវាងចិននិងអាមេរិក អាស៊ានបានបណ្តុះគំនិតស្តីពីមជ្ឈភាពអាស៊ានយ៉ាងយកចិត្តទុកដាក់។ ការលើកទឹកចិត្តចម្បងនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងនេះគឺ «ការការពារទីភ្នាក់ងាររបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅពេលនោះដើម្បីជះឥទ្ធិពលលើសកម្មភាពរបស់មហាអំណាចដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ និងដើម្បីគូសបញ្ជាក់នូវគំនិតដែលថាការរីកចម្រើនរបស់អាស៊ានគឺជាចំណុច ស្នូលនៃការអភិវឌ្ឍរបស់អាស៊ី»។

ជាលទ្ធផល ការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចរវាងមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ទាំងពីរបានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់។ ជាឧទាហរណ៍ : នៅឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មរបស់ចិនជាមួយអាស៊ានត្រូវបានគេប៉ាន់ប្រមាណថាមានទំហំជិត ១ ទ្រីលានដុល្លារអាមេរិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រកួតប្រជែងរវាងមហាអំណាចបានកើតមានសារជាថ្មី។ អាកប្បកិរិយាឈ្លានពានរបស់ចិននៅដែនសមុទ្រ និងការលេចចេញនូវសម្ព័ន្ធភាពខ្នាតតូចថ្មីៗក្រោមក្របខណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក បាននិងកំពុងបង្កឱ្យមានការភ័យព្រួយនៅក្នុងផ្នែកមួយចំនួននៃតំបន់អាស៊ីអាគ្នេយ៍។

បណ្តាប្រទេសដូចជាឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីមានការព្រួយបារម្ភជាពិសេសអំពីភាពច្របូកច្របល់រវាងចិននិងអាមេរិក។ ផ្អែកលើការលើកឡើងរបស់លោក Lee Kuan Yew អំពីទស្សនវិស័យពាក់ព័ន្ធនឹងប្រទេស វាមិនមែនជារឿងប្លែកទេដែលតួអង្គក្នុងតំបន់ផ្សេងៗទៀតក៏មានទស្សនៈស្រដៀងគ្នាចំពោះប្រទេសចិនដែរ។ ប្រទេសដែលនាំមុខគេគឺវៀតណាមនិងហ្វីលីពីន។ ឥណ្ឌូណេស៊ី, វៀតណាម, ហ្វីលីពីន និងសិង្ហបុរី សុទ្ធតែជាតួអង្គដ៏មានឥទ្ធិពលបនៅក្នុងអាស៊ាន។

មេដឹកនាំអាស៊ានប្រមូលផ្តុំគ្នានៅសេតវិមានកាលពីឆ្នាំមុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន (Laily Rachev via ASEAN Secretariat/Flickr)

ពួកគេប្រហែលជាមិនបង្ហាញការព្រួយបារម្ភរបស់ពួកគេដោយផ្ទាល់ទេ ក៏ប៉ុន្តែរាជធានីទាំងនេះពិតជាបានយល់ថា «អាមេរិក, ឥណ្ឌា, ជប៉ុន, អូស្ត្រាលី និងមហាអំណាចដែលមានចិត្តគំនិតដូចគ្នា ពិតជាចាំបាច់ត្រូវរក្សាតុល្យភាពអំណាចនៅក្នុងតំបន់»។ អាស៊ានក៏បានព្យាយាមពង្រឹងតួនាទីរបស់ឥណ្ឌាផងដែរដើម្បីរក្សាតុល្យភាពអំណាចជាមួយចិន។

ជាងនេះទៅទៀត បញ្ហាជាតិនិយមក៏បានកើតមាននៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ បើទោះបីជាមានវត្តមានដ៏ច្រើននៃជនជាតិចិននៅក្នុងរដ្ឋអាស៊ីអាគ្នេយ៍ក៏ដោយ ក៏បញ្ហាជាតិនិយមនៅតែមានកម្រិតខ្ពស់នៅក្នុងបណ្តាប្រទេសជាច្រើន។ បើទោះបីជាការសង្ស័យជាសាធារណៈអំពីវត្តមានយោធាអាមេរិកបានបន្តកើតមានក៏ដោយ ក៏ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ីនៅតែចូលរួមនៅក្នុងការធ្វើសមយុទ្ធយោធាជាមួយអាមេរិក។

ដោយសារប្រវត្តិសាស្រ្តនៃការសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅនឹងតថភាពនយោបាយថ្មី បណ្តាប្រទេសជាសមាជិកអាស៊ានអាចត្រូវបានគេរំពឹងថានឹងមានភាពប្រាកដនិយមនៅក្នុងវិធីសាស្រ្តរបស់ពួកគេក្នុងការជ្រើសរើសដៃគូនៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលពោរពេញទៅដោយការប្រែប្រួលនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះគឺមានជាប់ទាក់ទងនឹងក្រុម Quad ដែលរួមមាន អូស្ត្រាលី, ជប៉ុន, ឥណ្ឌា និងអាមេរិក។

វាមិនមែនមានន័យថា «ក្រុម Quad គួតែរំពឹងថា បណ្តារដ្ឋអាស៊ាននឹងជ្រើសរើសយកជម្រើសណាមួយរវាងជម្រើសគោល ២ នោះទេ»។ តំបន់អាស៊ីអាគ្នេយ៍មានភាពស្ទាត់ជំនាញក្នុងការលេងល្បែងពហុភាគី។ ទីតាំងភូមិសាស្រ្តនិងភាពប្រទាក់ក្រឡារបស់ពួកគេ នឹងមិនអនុញ្ញាតឱ្យពួកគេជ្រើសរើសយកភាគីណាមួយឡើយ។ ភាពផ្ទុយគ្នានៃរចនាសម្ព័ន្ធកាន់តែស៊ីជម្រៅរវាងអាមេរិកនិងចិន ក៏បានបង្កើនការលំបាកក្នុងការការពារខ្លួនផងដែរ។

លើសពីនេះ ការស្ទាបស្ទង់មតិ ISEAS ចុងក្រោយបង្អស់ដែលធ្វើឡើងដោយវិទ្យាស្ថាន Yusof Ishak បាន បង្ហាញអំពីនិន្នាការដ៏គួរឱ្យចាប់អារម្មណ៍។ នៅក្នុងអាស៊ាន ចិនត្រូវបានគេចាត់ទុកជាមហាអំណាចនយោបាយ និងសេដ្ឋកិច្ចដែលមានឥទ្ធិពលបំផុត។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើបង្ខំឱ្យជ្រើសរើសរវាងអាមេរិកនិងចិន អាមេរិកនៅតែស្ថិតក្នុងទីតាំងនាំមុខ។

ជប៉ុនក៏នៅតែជាមហាអំណាច «ដ៏គួរឲ្យទុកចិត្តបំផុត» របស់អាស៊ានផងដែរដែលតាមពីក្រោយយ៉ាងប្រកិតដោយអាមេរិក។ ដូច្នេះបណ្តាដៃគូ Quad គួរទាញយកប្រយោជន៍ពីរឿងនេះ និងបន្តបង្កើនការចូលរួមជាមួយដៃគូដែលមានចិត្តគំនិតដូចគ្នានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការព្យាយាមធ្វើឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក្លាយជាតំបន់ដែលសេរីនិងបើកចំហ គួរតែស្ថិតនៅក្នុងចំណោមផលបប្រយោជន៍កំពូលៗរបស់ Quad និងអាស៊ាន។

ចំណុចចាប់ផ្តើមដ៏មានសក្ដានុពលសម្រាប់ការជំរុញការចូលរួមរបស់តំបន់អាស៊ីអាគ្នេយ៍អាចជា «ការកាត់បន្ថយនូវវោហាសាស្ត្ររបស់អាមេរិកស្តីពីលទ្ធិប្រជាធិបតេយ្យ-ផ្តាច់ការ, ការផ្តល់សារៈសំខាន់ឱ្យបានកាន់តែច្រើនដល់កិច្ចសន្ទនាដែនសមុទ្ររវាង Quad ជាមួយនឹងអាស៊ាន និងការផ្តល់ជម្រើសស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍដល់បណ្តាប្រទេសក្នុងតំបន់»៕

The Interpreter

អត្ថបទទាក់ទង