ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ២នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនដល់ចំនួន ១០៧នាក់ និងកំពុងព្យាបាលបន្ត ១៥នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 42
កម្ពុជា ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ២នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនដល់ចំនួន ១០៧នាក់ និងកំពុងព្យាបាលបន្ត ១៥នាក់ កម្ពុជា ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ២នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនដល់ចំនួន ១០៧នាក់ និងកំពុងព្យាបាលបន្ត ១៥នាក់

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា បានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ២នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ១០៧នាក់ហើយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃជម្ងឺកូវីដ-១៩។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណី ខណៈជាសះស្បើយកើនឡើងដល់ ១០៧ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹមចំនួន ១៥ករណី។

អត្ថបទទាក់ទង