ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន ស្នើតែងតាំង នាយទាហានជាន់ខ្ពស់៣រូប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកសារ 36
សម្ដេចតេជោ ហ៊ុន សែន ស្នើតែងតាំង នាយទាហានជាន់ខ្ពស់៣រូប សម្ដេចតេជោ ហ៊ុន សែន ស្នើតែងតាំង នាយទាហានជាន់ខ្ពស់៣រូប

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងតម្លើងឋានន្ដរស័ក្ដិ នាយទាហានជាន់ខ្ពស់៣រូប ជាថ្នាក់ដឹកនាំកំពូលនៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ។

នៅក្នុងលិខិតនេះបានបង្ហាញថា ឧត្តមសេនីយ៍ឯក វង្ស ពិសេន ត្រូវបានស្នើតែងតាំងជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងតម្លើងឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវបានស្នើតែងតាំងជា នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានស្នើតែងតាំងជា មេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន៕

លោក វង្ស ពិសេន
លោក វង្ស ពិសេន
លោក ឥត សារ៉ាត់
លោក ឥត សារ៉ាត់
លោក ហ៊ុន ម៉ាណែត
លោក ហ៊ុន ម៉ាណែត

អត្ថបទទាក់ទង