ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសេចក្តីសម្រេចបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ ឯកសារ 62
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសេចក្តីសម្រេចបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសេចក្តីសម្រេចបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ធ្វើសុខដុមនីយកម្ម ប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម។ បើតាមសេចក្ដីសម្រេច បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសសម្រាប់ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គមមាន តួនាទី និងភារកិច្ចដូចជា៖

  • សិក្សាលើទិដ្ឋភាពទូទៅ និងបញ្ហាប្រឈមនានា នៃប្រព័ន្ធចុះបញ្ជី និងប្រព័ន្ធព័ត៌មានវិទ្យាពាក់ព័ន្ធនឹងការងារ គាំពារសង្គមដែលបាន និងកំពុងដំណើរការ
  • រៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពលើលទ្ធភាពនៃការតភ្ជាប់ ឬធ្វើសមាហរណកម្មប្រព័ន្ធចុះបញ្ជី ឬប្រព័ន្ធព័ត៌មានវិទ្យាពាក់ព័ន្ធ នឹងប្រព័ន្ធគាំពារសង្គម ដែលមានស្រាប់ក្នុងកម្រិតមិនប៉ះពាល់ដល់ព័ត៌មាន ឯកជនភាពបុគ្គល់
  • ផ្តល់យោបល់ជូនគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នឯកជន លើការងារពាក់ព័ន្ធនឹងការរៀបចំ ដំឡើង កែសម្រួល ប្រព័ន្ធចុះបញ្ជី និងប្រព័ន្ធព័ត៌មានវិទ្យា ដែលពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដើម្បីឲ្យអាចធ្វើអន្តរប្រតិបត្តិការជាមួយគ្នាបាន
  • រាយការណ៍ជាប្រចាំជូនគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាជាតិគាំពារសង្គមស្ដីពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធចុះបញ្ជី និងប្រព័ន្ធព័ត៌មានវិទ្យាដែលពាក់ព័ន្ធនិងការងារគាំពារសង្គម
  • បំពេញការងារផ្សេងទៀតដែលកំណត់ដោយក្រុមប្រឹក្សាជាតិគាំពារសង្គម ៕

សូមអានសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលដែលមានខ្លឹមសារទាំងស្រុងខាងក្រោម៖

អត្ថបទទាក់ទង