ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៧នាក់ ថែមទៀត ក្នុងនោះករណីឆ្លងក្នុងសហគមន៍មាន ១៥ករណី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 53
កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៧នាក់ ថែមទៀត ក្នុងនោះករណីឆ្លងក្នុងសហគមន៍មាន ១៥ករណី កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៧នាក់ ថែមទៀត ក្នុងនោះករណីឆ្លងក្នុងសហគមន៍មាន ១៥ករណី

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន១៧នាក់ថែមទៀត ដែលក្នុងនោះមានករណីវិជ្ជមាន ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» មានចំនួន១៥នាក់។

នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាលក៏បានប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ជាសះស្បើយផងដែរ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកឆ្លងកូវីដ-១៩ ថ្មីទាំង១៧នាក់នេះរួមមាន៖

  • ជនជាតិឆេកម្នាក់ ដែលអ្នកធ្វើដំណើរមកពីប្រទេសឆេក,
  • ជនជាតិចិនចំនួន១៤នាក់ និងវៀតណាមម្នាក់ ដែលជាអ្នកពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»
  • និងបុរសជនជាតិខ្មែរម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសថៃ។

ដោយឡែកសម្រាប់អ្នកជាសះស្បើយ៣នាក់រួមមាន៖

  • បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ និងស្ត្រីជនជាតិចិនម្នាក់ ដែលធ្វើដំណើរមកពីក្រៅប្រទេស
  • និងស្ត្រីជនជាតិខ្មែរម្នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ។

ជាមួយគ្នានេះ ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធានការការពារខ្លួន ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺ៖

  • ត្រូវអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំ,
  • ត្រូវចូលរួមធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ,
  • អ្នកពាក់ព័ន្ធ ១៤ថ្ងៃមុនព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវមកធ្វើតេស្ត នៅមណ្ឌលសុខភាពចាក់អង្រែ,
  • ត្រូវចូលរួមផ្តល់ព័ត៌មានបុគ្គល ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ,
  • បើមិនចាំបាច់សូមនៅផ្ទះ និងមិនត្រូវរើសអើងអ្នកដែលឆ្លងកូវីដ-១៩ នោះឡើយ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦០នាក់៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុងពីក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង