ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់ ប្រទេសកម្ពុជាដោយសុវត្ថិភាពហើយ នៅរសៀលនេះ ក្រោយបញ្ចប់ទស្សនកិច្ចជោគជ័យ៥ថ្ងៃនៅប្រទេសជប៉ុន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 54
លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់ ប្រទេសកម្ពុជាដោយសុវត្ថិភាពហើយ នៅរសៀលនេះ ក្រោយបញ្ចប់ទស្សនកិច្ចជោគជ័យ៥ថ្ងៃនៅប្រទេសជប៉ុន លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់ ប្រទេសកម្ពុជាដោយសុវត្ថិភាពហើយ នៅរសៀលនេះ ក្រោយបញ្ចប់ទស្សនកិច្ចជោគជ័យ៥ថ្ងៃនៅប្រទេសជប៉ុន

ភ្នំពេញ៖ នៅវេលាម៉ោង០៣៖១៥នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសជប៉ុន រយៈពេល៥ថ្ងៃ
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ដើម្បីពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅលើការយល់ដឹងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្រោមកម្មវិធីផ្លាស់ប្តូរ យុទ្ធសាស្ត្រកម្រិតអ្នកអនុវត្ត (Program for Strategic Exchanges on Practical Level—STEP)។

ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុននេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយនាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្សប្រជាធិបតេយ្យសេរី ព្រមទាំងជួបពិភាក្សាការងារ ជាមួយឥស្សរជន និងសមាជិកសភារបស់ជប៉ុនមួយចំនួនទៀតផងដែរ។

ក្នុងជំនួបជាមួយ លោកបណ្ឌិត ហ៊ុន ម៉ាណែត លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ជប៉ុននៅតែបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ហើយបានលើកនូវយោបល់មួយចំនួនដើម្បីឲ្យកម្ពុជា យកទៅពិចារណាក្នុងគោលបំណងធានាឲ្យការបោះឆ្នោតនាខែកក្កដាខាងមុខនេះ ប្រព្រឹត្តទៅដោយ សេរី យុត្តិធម៌ និងឆ្លុះបញ្ចាំងអំពីឆន្ទះប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ លោកនាយករដ្ឋមន្ត្រីជប៉ុន ដែលបានរៀបចំឲ្យរូបលោកបានមកបំពេញទស្សនកិច្ចនាពេលនេះ និងផ្តល់កិត្តិយសអនុញ្ញាតិឲ្យរូបលោក បានចូលជួបសំដែងការគួរសមនាពេលនេះ។

លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀត ហើយលោកបណ្ឌិត បានថ្លែងអំណរគុណដល់ជប៉ុនដែលប្រកាន់ជំហរច្បាស់លាស់បន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា នាខែកក្កដាខាងមុខនេះ៕

សូមទស្សនាវីដែអូ៖

អត្ថបទទាក់ទង