ខ្មែរប៉ុស្ដិ៍ Close

ការធ្វើតេស្ត ១៤៣នាក់ដំបូង ក្នុងចំណោមអ្នកពាក់ព័ន្ធនឹងបុរសម្នាក់ដែលមានវិជ្ជមានកូវីដ-១៩ នៅសៀមរាប ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 58
ការធ្វើតេស្ត ១៤៣នាក់ដំបូង ក្នុងចំណោមអ្នកពាក់ព័ន្ធនឹងបុរសម្នាក់ដែលមានវិជ្ជមានកូវីដ-១៩ នៅសៀមរាប ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ការធ្វើតេស្ត ១៤៣នាក់ដំបូង ក្នុងចំណោមអ្នកពាក់ព័ន្ធនឹងបុរសម្នាក់ដែលមានវិជ្ជមានកូវីដ-១៩ នៅសៀមរាប ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់

អ្នកពាក់ព័ន្ធនឹងបុរសរកឃើញជំងឺកូវីដ-១៩ នៅក្នុងក្រុងសៀមរាប ប្រមាណ ៤០០នាក់ ត្រូវបានក្រុមគ្រូពេទ្យចាត់ចែងយកសំណាក និងប្រឹក្សាសុខភាព ព្រមទាំងតម្រូវឱ្យធ្វើចត្តាឡីស័ក។ ក្នុងនោះមនុស្សប្រមាណ ១៤៣នាក់ លទ្ធផលបានបង្ហាញថា ពួកគេអវិជ្ជមាន។

យោងតាមការបញ្ជាក់របស់ប្រធានក្រុមគ្រូពេទ្យ ប្រចាំការនៅមណ្ឌលចត្តាឡីស័ក បានឲ្យដឹងថា ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍២០កុម្ភៈ ដោយពាក់ព័ន្ធបុរសទើបរកឃើញវិជ្ជមានកូវីដ-១៩នោះ បានស្ម័ត្រចិត្តធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក និងនៅតាមផ្ទះ សម្រាប់អ្នកពាក់ព័ន្ធប្រយោល។ សម្រាប់អ្នកពាក់ព័ន្ធដោយផ្ទាល់ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្រ រកមេរោគកូវិដ១៩។

ក្រុមគ្រូពេទ្យបានណែដល់ប្រជាពលរដ្ឋមានបញ្ហា និងអការៈមិនស្រួលក្នុងខ្លួន ប្រញាប់មកកាន់មណ្ឌលចត្តាឡីស័កជាបន្ទាន់ ដោយមិនត្រូវទៅព្យាបាលនៅកន្លែងផ្សេងបានឡើយ ដើមី្បបង្កាកុំឲ្យមានឆ្លងរាលដាលជាសហគមន៍។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានរកឃើញបុរសម្នាក់ ឈ្មោះ ម៉ាប់ វ៉ុន អាយុ ៣៥ឆ្នាំ កើតជំងឺកូវីដ-១៩។ អ្នកជំងឺកូវីដ-១៩រូបនេះ បានធ្វើការងារនៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅថ្ងៃទី០៧ ខែមីនា រូបគេបានធ្វើដំណើរទៅកាន់ខេត្តសៀមរាប។

ពេលរូបគេលេចចេញអការៈជំងឺ បានស្វះស្វែងរកព្យាបាលជំងឺនៅកន្លែងព្យាបាលជំងឺចំនួន៤ ដោយព្យាយាមលាក់ប្រវត្តិនៃការធ្វើដំណើររបស់គេ។

ពាក់ព្រឹត្តិការណ៍នេះអាជ្ញាធរបានចាត់វិធានការណ៍ភ្លាមៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ។ អាជ្ញាធរសម្រេចបិទសង្កាតគោកចក និងបិទកន្លែងព្យាបាលជំងឺដែលពាក់ព័ន្ធចំនួន៤។ កន្លែងសម្រាកព្យាបាលជំងឺដែលផ្អាកដំណើរការនេះរួមមាន៖ មន្ទីរសម្រាកព្យាបាល «៧៧៧» ស្ថិតនៅភូមិសាលាកន្សែង, មន្ទីរពហុព្យាបាលសុខភាព ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ, បន្ទប់ពិគ្រោះព្យាបាលជំងឺ «ទូច កូ» ស្ថិតនៅភូមិទក្សិណខាងត្បូង និងបន្ទប់ថែទាំវេជ្ជសាស្ត្រ «ចាវ ចាន់» ស្ថិតនៅភូមិគោកតាចាន់ សង្កាត់គោកចក៕

អត្ថបទទាក់ទង