ខ្មែរប៉ុស្ដិ៍ Close

ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅកម្ពុជា កើនលើស ២០០នាក់ហើយ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40
ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅកម្ពុជា កើនលើស ២០០នាក់ហើយ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅកម្ពុជា កើនលើស ២០០នាក់ហើយ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសៅរ៍ទី ២៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥៨៨នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៤១៥នាក់ និងអ្នកស្លាប់ថ្មីចំនួន ៧នាក់។

ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំងនោះ មាន ២០នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។

សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៨ ៨២៥នាក់, អ្នកជាសះស្បើយចំនួន ២១ ៣១៥នាក់ និងអ្នកស្លាប់ចំនួន ២០៣នាក់៕

អត្ថបទទាក់ទង