ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ! ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ចំនួន ៤នាក់ទៀតបានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០ កីឡា - សុខភាព 44
ដំណឹងរីករាយ! ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ចំនួន ៤នាក់ទៀតបានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដំណឹងរីករាយ! ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ចំនួន ៤នាក់ទៀតបានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ

ក្រសួងសុខាភិបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន២ដង និងបានអនុញ្ញាតឱ្យត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ខណៈពេលដែលមិនមានករណីឆ្លងថ្មីនោះទេ។

បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នកជំងឺទាំង ៤នាក់នេះរួមមាន៖

  1. ស្ត្រីជនជាតិខ្មែរអាយុ ៥១ឆ្នាំ មានអាសយដ្ឋាននៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិកដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ
  2. បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃចង្ហាកើត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសរុស្ស៊ី ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ
  3. បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសរុស្ស៊ី ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ
  4. បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសរុស្ស៊ី ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ

ក្រសួងសុខាភិបាល បានឱ្យដឹងថា បើគិតត្រឹមព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ២៧៣នាក់ (ស្ត្រី ៥៤នាក់ និងបុរស ២១៩នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ២៦៣នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹម ១០នាក់ប៉ុណ្ណោះ។

សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង