ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ! ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ចំនួន ៦នាក់ទៀតបានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០ កីឡា - សុខភាព 53
ដំណឹងរីករាយ! ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ចំនួន ៦នាក់ទៀតបានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដំណឹងរីករាយ! ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ចំនួន ៦នាក់ទៀតបានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ

ក្រសួងសុខាភិបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ-១៩ ចំនួន ៦នាក់ទៀតហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន២ដង និងបានអនុញ្ញាតឱ្យត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ខណៈពេលដែលមិនមានករណីឆ្លងថ្មីនោះទេ។

បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នកជំងឺទាំង ៦នាក់នេះរួមមាន៖

  1. បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិបន្ទាយព្រៃ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសកាតា ឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី
  2. បុរសជនជាតិខ្មែរអាយុ ៥៧ឆ្នាំ មានអាសយដ្ឋាននៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ឆ្លងកាត់តាមប្រទេសកូរ៉េខាងត្បូង
  3. បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិទ្រា ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី
  4. បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិទ្រា ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី
  5. បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិ១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី
  6. បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិអំពិល ឃុំប៉ឺស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី

ក្រសួងសុខាភិបាល បានឱ្យដឹងថា បើគិតត្រឹមព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ២៧៣នាក់ (ស្ត្រី ៥៤នាក់ និងបុរស ២១៩នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ២៥៩នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹម ១៤នាក់ប៉ុណ្ណោះ។

សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង