ខ្មែរប៉ុស្ដិ៍ Close

ពិធី​ក្រុង​ពាលី និង​សូត្រ​មន្ត​ បួង​សួង​សុំ​សេចក្តី​សុខចម្រើន​រុង​រឿង​ដល់ប្រទេសកម្ពុជា​ កំពុង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ សម្តេច​តេជោ ហ៊ុន សែន​

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 33

នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​ធ្នូ​  ឆ្នាំ​២០១៧នេះ នៅ​មុខប្រាសាទ​អង្គ​វត្ត​ខេត្ត​សៀម​រាប​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​របស់កម្ពុជា និងសម្តេច​គិតិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន​សែន ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួររាជរដ្ឋាភិបាល ព្រឹទ្ធសភា​ រដ្ឋសភា​ បណ្តាក្រសួង​ ស្ថាប័ន​ ខេត្ត​ក្រុង រាជធានី​ ព្រះ​សង្ឃគ្រប់​ឋានានុក្រម​ និង​អ្នកមុខអ្នក​ការ រួម​ទាំង​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះករ បាន​និង​កំពុងចូលរួម​ក្នុងពិធីក្រុងពាលី និងសូត្រមន្ត្ នៃពិធីបួងសួងសុំសេចក្តីសុខចម្រើនរុងរឿងដល់ប្រទេសកម្ពុជា ។

ទិដ្ឋភាព​ទាំង​អស់​នេះ សរបញ្ជាក់​ឲ្យ​ឃើញ​ថា ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​និង​កំពុង​រស់​នៅ​ជា​មួយ​នឹង​សុខ​ សន្តិភាព​ ការ​អភិវឌ្ឈ  ហើយ​ក៏ធានាបាន​នូវ​សុខដុម​នីយកម្ម​ទាំង​ជី​វភាព​ សេដ្ឋ​កិច្ច​ សង្គម​ នៃប្រជា​ពលរដ្ឋ​​កម្ពុជា​ទាំង​មូល​។

​យើង​ត្រូវ​ រួម​គ្នា​ថែ​រក្សា សុខ​ សន្តិភាព​នេះឲ្យ​បាន​ស្ថិត​ស្ថិរគង់​វង្ស​យូរអង្វែង​តរៀង​ទៅ៖​

 

អត្ថបទទាក់ទង