កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៥៦នាក់ អ្នកជាសះស្បើយចំនួន ៧១៦នាក់ និងអ្នកស្លាប់ចំនួន ១៤នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៥៦នាក់ អ្នកជាសះស្បើយចំនួន ៧១៦នាក់ និងអ្នកស្លាប់ចំនួន ១៤នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៦៧នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៦ ៥៩៧ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨១ ៩១៨នាក់ និងស្លាប់សរុបចំនួន ១ ៧១៨នាក់៕