
របៀបដែលអាស៊ានកំពុងសម្របខ្លួនទៅនឹងពិភពលោកដែលកំពុងផ្លាស់ប្តូរ
អាស៊ានត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច, អភិបាលកិច្ចល្អ និងសិទ្ធិមនុស្សនៅអាស៊ីអាគ្នេយ៍។ បន្ទាប់ពីទទួលបានកំណើនយ៉ាងឆាប់រហ័សនាពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ពេលនេះប្រទេសទាំង១០ កំពុងប្រឈមមុខនឹងពិភពលោកមួយដែលកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង, ការបែកបាក់ផ្ទៃក្នុង និងភាពមិនប្រាកដប្រជាខាងផ្នែកសេដ្ឋកិច្ច។ កំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍និងការអភិវឌ្ឍ បានធ្វើឱ្យអាស៊ានក្លាយជាប្លុកភូមិសាស្ត្រនយោបាយមួយដែលកាន់តែមានសារៈសំខាន់ខ្លាំងឡើងៗ។