ខ្មែរប៉ុស្ដិ៍ Close

PacNet គឺជាក្របខណ្ឌ AUKUS-Japan-ROK សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 148
PacNet គឺជាក្របខណ្ឌ AUKUS-Japan-ROK សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក PacNet គឺជាក្របខណ្ឌ AUKUS-Japan-ROK សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

PacNet ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃកិច្ចសន្ទនាមេដឹកនាំជំនាន់ថ្មីត្រីភាគីរវាង អាមេរិក-ជប៉ុន-សាធារណរដ្ឋកូរ៉េ (AUKUS-Japan-ROK) ដើម្បីលើកទឹកចិត្តឱ្យមានការគិតគូប្រកបដោយភាពច្នៃប្រឌិតអំពីភាពជាដៃគូដ៏សំខាន់នេះ។

កិច្ចព្រមព្រៀងសន្តិសុខ AUKUS រវាងអូស្ត្រាលី, អាមេរិក និងចក្រភពអង់គ្លេស ដែលត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ ២០២១ បានបង្កើនភាពជាដៃគូនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយបានជួយសម្របសម្រួលការចែករំលែកបច្ចេកវិទ្យា, ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងការបញ្ជាទិញនាវាមុជទឹកបំពាក់ដោយថាមពលនុយក្លេអ៊ែរសម្រាប់អូស្ត្រាលី។

កតិកាសញ្ញានេះក៏បានបង្កើតឱ្យមានការចូលរួមដែលផ្តោតលើការបន្តជាថ្មី ក៏ដូចជាការពង្រឹងនិងការពង្រីកកិច្ចសហប្រតិបត្តិការយោធារវាង AUKUS, កូរ៉េខាងត្បូង និងជប៉ុន។ សម្រាប់សន្តិសុខ, ស្ថិរភាព និងការការពារក្នុងតំបន់ អ្នកអនុវត្តកិច្ចការអាមេរិកគួរតែស្វះស្វែងពង្រីកទំនាក់ទំនងរវាងជប៉ុន, កូរ៉េខាងត្បូង និង AUKUS តាមរយៈការបង្កើតក្របខណ្ឌដែលពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងការពារជាតិរួមគ្នា ដែលជំរុញអន្តរប្រតិបត្តិការ និងទំនុកចិត្ត ខណៈដែលការឈ្លានពានរបស់ចិននៅតែបន្តកើតមាន។

ការចូលរួមរបស់ AUKUS-Japan-ROK នឹងអនុញ្ញាតឱ្យភាគីពាក់ព័ន្ធធ្វើការឆ្ពោះទៅរកគោលដៅរួមគ្នាប្រឆាំងនឹងការគំរាមកំហែងនៅក្នុងតំបន់ តាមរយៈការផ្តល់ឱកាសដល់ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីរារាំងជនឈ្លានពាន។

ដើម្បីសម្រួលក្របខណ្ឌការពារជាតិនៅក្នុងតំបន់បច្ចុប្បន្ន ការចូលរួមថ្មីនេះនឹងបង្កើតឱកាសឱ្យមានការអភិវឌ្ឍឥរិយាបថទប់ស្កាត់ប្រកបដោយបរិយាបន្ន ដែលនឹងផ្លាស់ប្តូរទិដ្ឋភាពសន្តិសុខនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ក្របខណ្ឌនេះក៏អាចអភិវឌ្ឍមជ្ឈមណ្ឌលបច្ចេកវិទ្យាឈានមុខគេទីមួយនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។ ដូចគ្នានឹងកងកម្លាំងការងារទី ៥៩ របស់ទីបញ្ជាការកណ្តាលអាមេរិក (US Central Command’s Task Force 59) បញ្ជាការប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកអាចធ្វើការជាមួយកូរ៉េខាងត្បូង, ជប៉ុន និងសមាជិក AUKUS ផ្សេងទៀតដើម្បីបង្កើតសមយុទ្ធពហុភាគីដែលអនុញ្ញាតឱ្យបណ្តាប្រទេសនានាសាកល្បង, អភិវឌ្ឍ និងដំណើរការបច្ចេកវិទ្យាដែលគាំទ្រភាពជាដៃគូដែនសមុទ្រដ៏រឹងមាំ។

នេះគឺជាគោលការណ៍សំខាន់នៃភាពជាដៃគូឥណ្ឌូ-ប៉ាស៊ីហ្វិករបស់រដ្ឋបាល Biden ស្តីពីការយល់ដឹងអំពីដែនសមុទ្រ។ ចំណាប់អារម្មណ៍ពីគ្រប់ភាគីបានកើតមាន ពាក់ព័ន្ធនឹងការ បង្កើនការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ នៅក្នុងតំបន់នេះ។

ទី១ «កតិកាសញ្ញា AUKUS រួមមានគម្រោងមួយចំនួនស្តីអំពីយានជំនិះស្វ័យប្រវត្តិក្រោមសមុទ្រ, ប្រព័ន្ធបញ្ញាសិប្បនិមិត្ត (AI) និងការរួមបញ្ចូលគ្នាយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាពាណិជ្ជកម្ម»។ ជាងនេះទៅទៀត ទាំងកូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញចំណាប់អារម្មណ៍លើគម្រោង AI និងគម្រោងស្វ័យប្រវត្តិ ហើយពួកគេក៏អាចជួយសាកល្បងនិងអភិវឌ្ឍកម្មវិធីទាំងនេះផងដែរដើម្បីដោះស្រាយតម្រូវការក្នុងការប្រយុទ្ធ។

លើសពីនេះ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានតភ្ជាប់ដោយផ្ទាល់ទៅនឹងគោលបំណងស្រដៀងគ្នាដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នៅទីក្រុងភ្នំពេញ ស្តីពីភាពជាដៃគូត្រីភាគី រវាងអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង។ សេចក្តីថ្លែងការណ៍ខែវិច្ឆិកា ឆ្នាំ ២០២២ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា, សន្តិសុខ និងភាពជាដៃគូក្នុងតំបន់។

ដោយជប៉ុននឹងធ្វើជាប្រធានក្រុម G7 នៅឆ្នាំនេះ ប្រទេសនេះទំនងជាអាចនឹងព្យាយាមពង្រឹងកិច្ចខិតខំប្រឹងប្រែងជាអាទិភាពមួយចំនួនរបស់ពួកគេដែលរួមមានការតស៊ូប្រឆាំងនឹងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច, ការលើកកម្ពស់ និងការការពារបច្ចេកវិទ្យាដែលកំពុងរីកចម្រើន និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសដែល មានចិត្តគំនិតដូចគ្នា។

កិច្ចខិតខំប្រឹងប្រែងផ្នែកការពារជាតិក្នុងតំបន់នៅក្រោមក្របខណ្ឌនេះ អាចធ្វើឱ្យការយល់ដឹងអំពីដែនសមុទ្រកាន់តែមានភាពប្រសើរឡើង ហើយអាចនឹងជួយសម្រួលដល់ឥរិយាបថកាន់តែជិតស្និទ្ធដែលនឹងពង្រឹងជំហររបស់ជប៉ុននិងកូរ៉េខាងត្បូង ក្នុងនាមជាមេដឹកនាំជួរមុខនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក។

ការធ្វើសមាហរណកម្ម និងការដាក់បញ្ចូលកម្មវិធីបច្ចេកវិទ្យាទាំងនេះមកក្នុងតំបន់ អាចសម្រេចបាននូវកិច្ចការ ២ ដែលរួមមានការអភិវឌ្ឍសមត្ថភាពការពារជាតិថ្មីសម្រាប់កូរ៉េខាងត្បូង, ជប៉ុន និង AUKUS ទន្ទឹមនឹងការសាកល្បងនិងការអនុវត្តបច្ចេកវិទ្យា ដែលពឹងផ្អែកលើការផ្ទេរទិន្នន័យនិងការចែករំលែក ព័ត៌មានយ៉ាងឆាប់រហ័ស។

លទ្ធផលទាំង២ នេះនឹងដំណើរការឆ្ពោះទៅរកគោលដៅរួមមួយ ក្នុងការទប់ស្កាត់តួអង្គឈ្លានពាននៅក្នុងតំបន់ ហើយនឹងអនុញ្ញាតឱ្យប្រទេសដែលមានចិត្តគំនិតដូចគ្នាអភិវឌ្ឍបច្ចេកវិទ្យាដោយមិនខ្វល់ពីការគំរាមកំហែង។

ក្របខណ្ឌរួមនេះនឹងពង្រឹងវិធានការកសាងទំនុកចិត្ត នៅចំពេលដែលការពិភាក្សាអំពីអាវុធ និងសង្គ្រាមមាននិន្នាការគំរាមកំហែងដល់ស្ថិរភាព។ ទោះជាយ៉ាងណាក៏ដោយ សមាជិក AUKUS គួរតែរក្សាការយល់ដឹងអំពីផលប៉ះពាល់នៃកតិកាសញ្ញាសន្តិសុខរបស់ពួកគេ ចំពោះទស្សនៈស្តីអំពីសន្តិសុខនៅក្នុងតំបន់។

នៅពេលដែលបានចាប់ផ្តើមកតិកាសញ្ញាសន្តិសុខ AUKUS បានប្រមូលផ្តុំប្រទេសចំនួន៣ ដែលកំពុងស្វែងរកការកសាងឱកាសថ្មី ដើម្បីគាំទ្រនិងការពារតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។

ក្នុងអំឡុងពេលប្រកួតប្រជែងថ្នាក់ដឹកនាំរបស់បក្ស Liberal Democratic Party នៅក្នុងប្រទេសជប៉ុននៅឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន Fumio Kishida បានសម្តែងនូវការសង្ស័យចំពោះកិច្ចព្រមព្រៀង AUKUS។ ដូចគ្នានេះដែរ មនុស្សជាច្រើននៅកូរ៉េខាងត្បូងមានការព្រួយបារម្ភចំពោះទស្សនៈរបស់ចិនចំពោះកិច្ចព្រមព្រៀង AUKUS នេះ។

ប្រជាជនកូរ៉េខាងត្បូងចង់បញ្ចៀសការដាក់ទណ្ឌកម្មមួយផ្សេងទៀតពីសំណាក់ប្រទេសចិន ដូចជាទណ្ឌកម្មដែលបានធ្វើឡើង បន្ទាប់ពីមានការដំឡើងប្រព័ន្ធខែលការពារមីស៊ីល THAAD នៅឆ្នាំ ២០១៧។ ការវាយលុកតាមប្រព័ន្ធអ៊ិនធឺណិត ឬមីស៊ីលមួយជុំទៀត នៅតែអាចជាជម្រើសដែលចិននិងកូរ៉េខាងជើងជ្រើសរើសធ្វើដោយខុសច្បាប់ ដើម្បីឆ្លើយតបចំពោះកិច្ចសហការកាន់តែស៊ីជម្រៅជាមួយអាមេរិក។

សម្រាប់ជប៉ុននិងកូរ៉េខាងត្បូង ការចូលរួមបន្ថែមទៀតនឹងមានន័យថា «សកម្មភាពការពារជាតិដែលដឹកនាំដោយអាមេរិកនឹងមិនរាប់បញ្ចូលប្រទេសអាស៊ីទាំងអស់ឡើយ»។ ជាមួយនិងវត្តមានដ៏ធំធេងនៅក្នុងតំបន់ វាជារឿងធម្មតា សម្រាប់ជប៉ុននិងកូរ៉េខាងត្បូងក្នុងការសួរខ្លួនឯងថា «តើពួកគេសមនឹងចូលទៅក្នុងលំហសន្តិសុខជាសម្ព័ន្ធមិត្តសន្ធិសញ្ញាដែរឬទេ»។

វាពិតជាគ្រោះថ្នាក់សម្រាប់ប្រទេសជាច្រើន ដែលមហាអំណាចយោធាដ៏ខ្លាំងមានបំណងចង់ផ្លាស់ប្តូរវិធីសាស្ត្រដែលពួកគេចូលរួមនៅក្នុងទំនាក់ទំនងអន្តរជាតិ, ទីផ្សារ, ស្ថាប័នពហុភាគី និងបញ្ហាអន្តរជាតិជាច្រើនទៀត។

កតិកាសញ្ញា AUKUS គួរតែត្រៀមខ្លួនជាស្រេច ដើម្បីស្វែងរកការឆ្លើយតបស្រដៀងគ្នា ឬសមស្របពីសំណាក់តួអង្គណាមួយនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទោះជាយ៉ាងណាក៏ដោយ ការត្រួតពិនិត្យឱ្យបាកាន់តែម៉ត់ចត់នឹងបង្ហាញឱ្យឃើញនូវអ្វីដែលប្រទេសទាំងពីរ ចង់បានយ៉ាងពិតប្រាកដពីសម្ព័ន្ធភាព។

ទី១ «កូរ៉េខាងត្បូងមានបំណងការពារនូវផលប្រយោជន៍ និងអធិបតេយ្យភាពរបស់ខ្លួនក្នុងបរិយាកាសសន្តិសុខដែលកំពុងពោរពេញទៅដោយការផ្លាស់ប្តូរ»។ កាលពីមុន មនោសញ្ចេតនានេះមិនត្រូវបានយល់និងទទួលស្គាល់ដោយអ្នកបង្កើតគោលនយោបាយ លោកខាងលិចជាច្រើននោះទេ។

សមយុទ្ធមីស៊ីលផ្លោងត្រីភាគីចុងក្រោយបំផុតដែលបានធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ រវាងកូរ៉េខាងត្បូង, អាមេរិក និងជប៉ុន មានគោលបំណងកាត់បន្ថយក្តីកង្វល់សន្តិសុខជាច្រើនរបស់កូរ៉េខាងត្បូង។

ទី២ «យុទ្ធសាស្ត្រការពារជាតិរបស់ជប៉ុនដែលទើបបានចេញផ្សាយនៅពេលថ្មីៗនេះបានបញ្ជាក់យ៉ាងច្បាស់ថា ជប៉ុនព្យាយាមអភិវឌ្ឍសមត្ថភាពប្រឆាំងកូដកម្ម ហើយនឹងចូលរួមយ៉ាងខ្លាំងនៅក្នុងដំណាក់កាលដំបូង នៃខ្សែសង្វាក់ «សម្លាប់ជាប្រព័ន្ធ» «Kill Chain»។

ដោយភ្ជាប់ជាមួយនឹងច្បាប់ឆ្នាំ ២០១៥ (ដើម្បីពង្រីកបេសកកម្មនៃកងកម្លាំងស្វ័យការពារ) ជប៉ុនពិតជាយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរឥរិយាបថការពារជាតិរបស់ពួកគេ។ ជាចុងក្រោយ ប្រទេសទាំង២ ក៏ស្វែងរកការធានា ឬការទទួលបាននូវព័ត៌មានកាន់តែច្រើនផងដែរទាក់ទងនឹងការប្តេជ្ញាចិត្តនៃការរារាំងរបស់អាមេរិក។

ដូចដែលបានបង្ហាញឱ្យឃើញតាមរយៈការបង្កើតកិច្ចសន្ទនាត្រីភាគីរវាងអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង «US-Japan-ROK Extended Deterrence Dialogue» នៅខែមិថុនានេះសម្ព័ន្ធមិត្តទាំង២ បានចាត់ទុក «ការសន្ទនាទាក់ទងនឹងការរួមគ្នាដើម្បីរារាំងនិងការយកទីតាំងរបស់ពួកគេ នៅក្រោមឆ័ត្រនុយក្លេអ៊ែររបស់អាមេរិក» ជារឿងអាទិភាព។

ភាគីពាក់ព័ន្ធត្រូវតែចងចាំថា «ក្របខណ្ឌនេះនឹងផ្តោតលើការទប់ស្កាត់ការគំរាមកំហែងតាមរយៈកិច្ចខិតខំប្រឹងប្រែងការពារជាតិដែលផ្តោតលើបច្ចេកវិទ្យា»។ យុទ្ធសាស្ត្រការពារជាតិរបស់អាមេរិកគួរតែទាញ យកផលប្រយោជន៍ពីបំណងប្រាថ្នាដែលកំពុងកើនឡើងនៅក្នុងប្រទេសជប៉ុននិងកូរ៉េខាងត្បូងដើម្បីបន្តនូវបច្ចេកទេសប្រយុទ្ធដែលកាន់តែទំនើបជាងមុននិងការបង្កើនការចំណាយលើវិស័យការពារជាតិ។

ការតភ្ជាប់រវាង AUKUS-ជប៉ុន-កូរ៉េខាងត្បូង អាចជាផ្នែកបន្ថែមនៃទំនាក់ទំនងទាំងនេះ។ ដើម្បីឱ្យកាន់តែច្បាស់ AUKUS-ជប៉ុន-កូរ៉េខាងត្បូង គឺជាក្របខណ្ឌសម្រាប់ការចូលរួមជាមួយជប៉ុននិងកូរ៉េខាងត្បូង ដែលមិនពឹងផ្អែកលើការចែករំលែកបច្ចេកវិទ្យានុយក្លេអ៊ែរ។

ផ្ទុយទៅវិញ ទំនាក់ទំនង AUKUS-ជប៉ុន-កូរ៉េខាងត្បូង អាចបង្កើតឱ្យមានទំនាក់ទំនងកាន់តែទូលំទូលាយនិងស្អិតរមួតជាងមុននៅក្នុងចំណោមតួអង្គដែលមានគោលបំណងរួមក្នុងការទប់ស្កាត់ការគំរាមកំហែងនៅក្នុងតំបន់ ដោយប្រើបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។

ការចូលរួមក្នុងលក្ខណៈបែបនេះក៏អាចបំពេញបន្ថែម នូវចន្លោះប្រហោងផ្នែកយោធារបស់ AUKUS និងផ្តល់នូវក្របខណ្ឌរួមគ្នា ដែលនឹងប្រើប្រាស់យន្តការអំណាចទន់ ដើម្បីពង្រឹងស្ថិរភាពនៅក្នុងតំបន់។ ទំនាក់ទំនង AUKUS-ជប៉ុន-កូរ៉េខាងត្បូង នឹងកាន់តែមានសារៈសំខាន់ នៅពេលដែលចិនបន្តការគំរាមកំហែងចំពោះ សណ្តាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់។

ដើម្បីទាញយកប្រយោជន៍ពីសន្ទុះនៅក្នុងទំនាក់ទំនងកាន់តែកក់ក្តៅរវាងជប៉ុននិងកូរ៉េខាងត្បូង ការរីកចម្រើនរបស់ AUKUS និងការបង្កើនចំណាប់អារម្មណ៍នៅក្នុងវិស័យបច្ចេកវិទ្យាត្រូវតែជាអាទិភាពរបស់រដ្ឋបាល Biden ។

សម្ព័ន្ធមិត្តនិងដៃគូក្នុងតំបន់ផ្សេងទៀតនឹងបន្តឃ្លាំ មើលយ៉ាងដិតដល់អំពីរបៀបដែលអាមេរិកនិងសម្ព័ន្ធមិត្តអាស៊ីសហការគ្នានៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈពេលដែលភាពតានតឹងនឹងបន្តកើនឡើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ការពង្រឹងសម្ព័ន្ធភាព បើទោះបីជាតែងត្រូវបានមើលរំលងនៅក្នុងអំឡុងពេលសន្តិភាពក៏ដោយ នឹងនៅតែជាយន្តការនៃផលប្រយោជន៍ និងមិនមែនជាបន្ទុកនោះទេ។ នៅពេលដែលតម្រូវការក្នុងតំបន់សម្រាប់ភាពជាអ្នកដឹកនាំពហុភាគីកើនឡើង ការទទួលស្គាល់នូវការព្រួយបារម្ភផ្នែកការពារជាតិ, ការទូត និងសមត្ថភាពនៃសម្ព័ន្ធភាពបែបនេះនឹងក្លាយជាគន្លឹះនៃភាពជោគជ័យនៃទំនាក់ទំនង AUKUS+2៕

Pacific Forum