ខ្មែរប៉ុស្ដិ៍ Close

សម្តេច​ ហ៊ុន​ សែន​ ចេញបទចម្រៀងថ្មីឌឺដងឱ្យទណ្ឌិត​ សម​ រង្ស៊ី​ រឿងវិលចូលស្រុក៩វិច្ឆិកា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 47
សម្តេច​ ហ៊ុន​ សែន​ ចេញបទចម្រៀងថ្មីឌឺដងឱ្យទណ្ឌិត​ សម​ រង្ស៊ី​ រឿងវិលចូលស្រុក៩វិច្ឆិកា សម្តេច​ ហ៊ុន​ សែន​ ចេញបទចម្រៀងថ្មីឌឺដងឱ្យទណ្ឌិត​ សម​ រង្ស៊ី​ រឿងវិលចូលស្រុក៩វិច្ឆិកា

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩នេះ បាននិពន្ធបទចម្រៀងថ្មីមួយបទ «ទទារយំឆ្លង២០១៩»។ បទចម្រៀងនេះត្រូវបានគេមេីលឃេីញថា​ ជាបទចម្រៀងមួយឌឺដងឱ្យទណ្ឌិត សម រង្ស៊ី ជុំវិញការប្រកាសវិលចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា។

ក្នុងអត្ថន័យបទចម្រៀងនោះ សម្តេច​ បានបង្ហាញការរង់ចាំវិលត្រឡប់របស់ទណ្ឌិត​ សម​ រង្ស៊ី​។ ប៉ុន្តែសម្តេចនៅតែសង្កត់ធ្ងន់ថា គុកនៅចាំស្វាគមន៍ការវិលត្រឡប់ របស់ទណ្ឌិត សម រង្ស៊ី ជានិច្ច។

បទចម្រៀងរបស់សម្តេចមានន័យខ្លឹមសារដូចខាងក្រោម៖

១. ទទារយំឆ្លងត្រយ៉ងបងអឺយច្បាស់ហើយ (២ដង) សង្សាបងអឺយ ៩វិច្ឆិកា។
គុកនឹកបងណាស់សូមបងមេត្តា ចូលមករៀមរ៉ាសមដូចបំណង។

២. កាលពីគ្រាមុនបងតែងសាវ៉ា (២ដង) ធ្វើអោយចិន្តាអូនសែនចំបែង
ខ្មាស់គេពេញស្រុកដោយសារបងឯង ពេលនេះកុំលេងដូចមុនទៀតណា។

៣. រង់អឺយរង់ចាំ ៩វិច្ឆិកា (២ដង) ដល់ពេលនោះណានឹងបានជួបបង
បងមកលើកនេះគុកមានមេត្តា ផ្តល់អោយរៀមរ៉ាជ្រក កោនដូចចិត្ត។

៤. អូនសូមអង្វរបងកុំប្តូរចិត្ត (២ដង) គួរតែអាណិតអ្នកដែលរង់ចាំ
សូម្បីតែគុកក៏ចេះផ្តែផ្តាំ សូមបងស៊ូទ្រាំធ្វើតាមសន្យា»។

សម្តេចនាយករដ្ឋមន្ត្រី​ បានបញ្ជាក់ទៀតថា​ បទចម្រៀងនេះក្រុមចម្រៀងគ្រួសារនឹងយកទៅរៀបចំជាមួយភ្លេង ដើម្បីច្រៀងកំសាន្តថែមទៀតផង។

ជាការការកត់សម្គាល់ការនិពន្ធចម្រៀងឌឺដងរបស់សម្តេច​ ហ៊ុន​ សែន​ ធ្វេីឡេីងបន្ទាប់ពីមានមតិជាច្រេីនជឿថា​ ទណ្ឌិត​ សម​ រង្ស៊ី​ នឹងមិនវិលចូលស្រុកនៅថ្ងៃទី៩​ ខែវិច្ឆិកា​ ដូចការសន្យានោះឡេីយ៕

អត្ថបទទាក់ទង