ខ្មែរប៉ុស្ដិ៍ Close

ខេត្តសៀមរាបទទួលបានថវិកា ១៥ លានដុល្លារសម្រាប់ជួសជុលផ្លូវដែលកំពុងខូចចំនួន ៥២ ខ្សែនៅទូទាំងខេត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 34
ខេត្តសៀមរាបទទួលបានថវិកា ១៥ លានដុល្លារសម្រាប់ជួសជុលផ្លូវដែលកំពុងខូចចំនួន ៥២ ខ្សែនៅទូទាំងខេត្ត ខេត្តសៀមរាបទទួលបានថវិកា ១៥ លានដុល្លារសម្រាប់ជួសជុលផ្លូវដែលកំពុងខូចចំនួន ៥២ ខ្សែនៅទូទាំងខេត្ត

រដ្ឋាភិបាលកម្ពុជា នឹងចំណាចថវិការចំនួន១៥លាដុល្លារ ដើម្បីជួសជុលនិងកសាងផ្លូវ នៅក្រុងសៀមរាប ដែលផ្លូវខ្នែងចំនួន៥២ខ្សែ តភ្ជាប់ផ្លូវជាតិលេខ៦ និងផ្លូវ១១ខ្សែនឹងសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឲ្យមន្ទីរ និងភាគីពាក់ព័ន្ធកែសម្រួលនីតិវិធីជួសជុលផ្លូវ ដើម្បីស្តារ កសាង និងជួសជុលថែទាំ បណ្តាញផ្លូវថ្នល់នានា ឲ្យបានល្អជាងមុន ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត និងបានសំណូមពរឲ្យធ្វើរបាយការណ៍រួមមួយ ដាក់ជូនរាជរដ្ឋាភិបាលស្នើសុំថវិកា ប្រមាណ១៥លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវខ្នែងចំនួន៥២ខ្សែ តភ្ជាប់ផ្លូវជាតិលេខ៦ និងផ្លូវ១១ខ្សែទៀត ក្នុងខេត្តសៀមរាប ឲ្យបានឆាប់តាមដែលធ្វើទៅបាន។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងដាក់ឲ្យដំណើរការ Road Care App នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដែលជាគោលដៅមួយ ក្នុងចំណោមគោលដៅទាំងឡាយនៃផែនការ១០០ថ្ងៃ នៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលថ្មីនេះ ដើម្បីប្រជាពលរដ្ឋអាចទាញយកកម្មវិធីនេះថតយករូបភាព ផ្លូវខូច ឬជង្ហុកសំបុកមាន់ ហើយបញ្ជូនរូបភាពនោះ ទៅកាន់មន្ត្រីពាក់ព័ន្ធ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់មកតាមរយៈរូបភាពនោះ មន្ត្រីពាក់ព័ន្ធអាចដឹងពីទីតាំងពិតប្រាកដ ហើយធ្វើការជួសជុល បានទាន់ពេលវេលា ដើម្បីបង្ការកុំឲ្យខូចរាលដាលកាន់តែធំ។

ជាមួយគ្នានេះ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ឲ្យកាន់តែមានប្រសិទ្ធភាព ក្រសួងសាធារណការ និងដឹកជញ្ជូន បានឯកភាពដាក់បញ្ចូល ក្រសួងអភិវឌ្ឍន៍ជនបទជា សមាជិកគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងបានផ្តល់ជញ្ជីងចល័តចំនួនពីរគ្រឿង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ផងដែរ។

អត្ថបទ៖ សៀមរាបប៉ុស្តិ៍

អត្ថបទទាក់ទង