ខ្មែរប៉ុស្ដិ៍ Close

មន្រ្តីនគរបាលជាន់ខ្ពស់ បានទម្លាយថា សមត្ថកិច្ចបានរកឃើញរូបភាពបុគ្គលិកវិទ្យុអាស៊ីសេរី​ លោក អួន ឈិន ថតវីដេអូសិច នៅក្នុងភស្តុតាងកុំព្យូទ័ររបស់លោក

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 8
មន្រ្តីនគរបាលជាន់ខ្ពស់ បានទម្លាយថា សមត្ថកិច្ចបានរកឃើញរូបភាពបុគ្គលិកវិទ្យុអាស៊ីសេរី​ លោក អួន ឈិន ថតវីដេអូសិច នៅក្នុងភស្តុតាងកុំព្យូទ័ររបស់លោក មន្រ្តីនគរបាលជាន់ខ្ពស់ បានទម្លាយថា សមត្ថកិច្ចបានរកឃើញរូបភាពបុគ្គលិកវិទ្យុអាស៊ីសេរី​ លោក អួន ឈិន ថតវីដេអូសិច នៅក្នុងភស្តុតាងកុំព្យូទ័ររបស់លោក

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អង្គភាព​ព័ត៌មាន​ Fresh News នៅ​យប់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧នេះ  បាន​ឲ្យ​ដឹង​ថា​ មន្រ្តីនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយប្រាប់ថា នៅពេលនេះសមត្ថកិច្ច បានរកឃើញភស្តុតាងថ្មីមួយទៀត នោះគឺរូបភាព និងវីដេអូរបស់ លោក អ៊ួន ឈិន អតីតបុគ្គលិកអាស៊ីសេរី ដែលបានចូលរួមថតវីដេអូស៊ិចជាមួយបរទេស នៅក្នុងប្រទេសកម្ពុជា។

មន្រ្តីនគរបាលជាន់ខ្ពស់ដដែលនោះ បានបញ្ជាក់ថា រូបភាព និងវីដេអូសិចរបស់លោក អ៊ួន ឈិន ដែលជួនលោកដើរតួជាអ្នកថត និងពេលខ្លះទៀត លោកដើរជាតួប្រុសក្នុងការសម្តែងនោះ ត្រូវបានសមត្ថកិច្ចរកឃើញ នៅក្នុងកុំព្យូទ័ររបស់ លោក អួន ឈិន តែម្តងដែលអាចកំណត់ជាបទល្មើសថ្មី មួយផ្សេងទៀត ដែលសហការជាមួយបរទេស ធ្វេីឱ្យប៉ះពាល់ដល់សីលធម៌ខ្មែរ។ នេះគ្រាន់តែភស្តុតាងបទល្មេីសថ្មីក្នុងចំណោមបទជាច្រើនផ្សេងទៀត។

សូមបញ្ជាក់ថា អតីត​បុគ្គលិក​អាស៊ីសេរី​ ២រូប​ គឺ​ លោក​ អ៊ួន ឈិន​ និង​ លោក​ យាង សុជាមេត្តា​ ត្រូវ​បាន​អាជ្ញាធរ​​ឃុំ​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះម៉ារ៉ាឌី ស្ថិតក្នុងរាជធានីភ្នំពេញ។

តំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានធ្វើការចោទប្រកាន់ លោក​ អ៊ួន ឈិន​ និង​ លោក​ យាង សុជាមេត្តា ពីបទប្រគល់ឱ្យរដ្ឋបរទេស នូវព័ត៌មានជាអាទិដែលបង្កឱ្យ មានការ អន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ​ ដែលបទល្មើសនេះ អាចប្រឈមនឹង ការកំណត់ទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ៕

រូបភាពខាងក្រោមនេះ គឺជា​សកម្មភាព​ថត​វីដេអូស៊ិចរបស់​លោក អ៊ួន ឈិន  និង​ជន​បរទេស​ ដែល​ផ្តល់​ឲ្យ​ដោយ​សមត្ថកិច្ច​៖

អត្ថបទទាក់ទង