ខ្មែរប៉ុស្ដិ៍ Close

ពីថ្ងៃនេះដល់ថ្ងៃទី៨ ខែវិច្ឆិកា, មិនមានភ្លៀងទេ ខណៈខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងឧត្តរមានជ័យ អាចចុះត្រជាក់ដល់ ១៧ អង្សាសេ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 127
ពីថ្ងៃនេះដល់ថ្ងៃទី៨ ខែវិច្ឆិកា, មិនមានភ្លៀងទេ ខណៈខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងឧត្តរមានជ័យ អាចចុះត្រជាក់ដល់ ១៧ អង្សាសេ ពីថ្ងៃនេះដល់ថ្ងៃទី៨ ខែវិច្ឆិកា, មិនមានភ្លៀងទេ ខណៈខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងឧត្តរមានជ័យ អាចចុះត្រជាក់ដល់ ១៧ អង្សាសេ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប្រទេសចិន) និងខ្យល់បក់មកពីទិសឦសាន។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១. តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
  • មិនមានភ្លៀងធ្លាក់។ បើមានក៏តិចតួចតែប៉ុណ្ណោះ ។

២. តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
  • មិនមានភ្លៀងធ្លាក់។ ចាប់ពីថ្ងៃទី២-៤ ខែវិច្ឆិកា ធាតុអាកាសនឹងអាចចុះត្រជាក់នៅពេលព្រឹក នៅបណ្តខេត្តមួយចំនួនមាន៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសីតុណ្ហភាពអប្បបរមាមានពី១៧-១៨ °C។

៣. តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមាមានពី ២១-២៣ °C
  • សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣ °C
  • មិនមានភ្លៀងធ្លាក់។ បើមានក៏តិចតួចតែប៉ុណ្ណោះ។

ក្រសួងសូមអំពាវនាវដល់បងប្អូន មានការប្រុងប្រយ័ត្ន ចំពោះធាតុអាកាសចុះត្រជាក់៕

អត្ថបទទាក់ទង