ខ្មែរប៉ុស្ដិ៍ Close

ទប់ទឹកភ្នែកមិនបាន! ពាក្យសម្ដីរបស់ឪពុកក្រីក្រម្នាក់ប្រាប់ពាក្យផ្ដាំផ្ញើរក្នុងពិធីមង្គលការកូនសំណព្វរបស់ខ្លួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 47
ទប់ទឹកភ្នែកមិនបាន! ពាក្យសម្ដីរបស់ឪពុកក្រីក្រម្នាក់ប្រាប់ពាក្យផ្ដាំផ្ញើរក្នុងពិធីមង្គលការកូនសំណព្វរបស់ខ្លួន ទប់ទឹកភ្នែកមិនបាន! ពាក្យសម្ដីរបស់ឪពុកក្រីក្រម្នាក់ប្រាប់ពាក្យផ្ដាំផ្ញើរក្នុងពិធីមង្គលការកូនសំណព្វរបស់ខ្លួន

បុរសជនជាតិតៃវ៉ាន់ម្នាក់បានធ្វើអោយបេះដូងអ្នកប្រើប្រាស់បណ្ដាញសង្គមញាប់ញ័រ ទប់ទឹកភ្នែកមិនបាននៅពេលដែលគាត់បានទៅចូលរួមមង្គលការរបស់កូនស្រីសំណព្វរបស់ខ្លួន។ តាមរយៈសារព័ត៌មាន South China Morning Post បុរសជនជាតិតៃវ៉ាន់ម្នាក់នេះ ក្រីក្រ ពុំបានទទួលការអប់រំច្រើន និងជួនកាលមានការភ្លេចភ្លាំងច្រើនមែនពិត ប៉ុន្ដែពាក្យពេជន៍ដែលគាត់និយាយទៅកាន់គូស្វាមីភរិយាថ្មីពិតជាមានតម្លៃ រំជួលចិត្ត រកពាក្យអ្វីមកថ្លែងពុំបាន។

បណ្ដាំទៅកាន់កូនប្រសារប្រុសរបស់គាត់ ដែលបានឆក់យកបេះដូងអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលយើងខ្ញុំសូមប្រែសម្រួលជាភាសាខ្មែរមានដូចខាងក្រោម៖

អ្នកដែលឱបនាងដំបូងបំផុតគេគឺខ្ញុំ…

អ្នកដែលថើបនាងដំបូងគេបំផុតគឺខ្ញុំ…

អ្នកដែលមើលថែរក្សានាងដំបូងគេបំផុតគឺជាខ្ញុំ…

ហើយខ្ញុំនៅតែសង្ឃឹមថា កូនប្រុសនឹងមើលថែរក្សានាងអស់មួយជីវិត…

ប៉ុន្ដែប្រសិនបើថ្ងៃណាមួយ កូនឈប់ស្រលាញ់នាង…

សូមមេត្តាកុំប្រាប់អោយនាងដឹងអី…

ប្រាប់ខ្ញុំ…

ខ្ញុំនឹងនាំនាងមកផ្ទះខ្ញុំវិញ…

ដើម្បីអោយបានកាន់តែរំជួលចិត្តជាមួយនឹងទិដ្ឋភាពនេះ សូមទស្សនាវីដេអូដូចខាងក្រោម៖