ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំង៣០ម៉ឺនដូស ជាជំនួយរដ្ឋាភិបាលប៉ូឡូញ នៅវិមានសន្តិភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 54
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំង៣០ម៉ឺនដូស ជាជំនួយរដ្ឋាភិបាលប៉ូឡូញ នៅវិមានសន្តិភាព ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំង៣០ម៉ឺនដូស ជាជំនួយរដ្ឋាភិបាលប៉ូឡូញ នៅវិមានសន្តិភាព

វ៉ាក់បង្ការជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា ចំនួន៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅម៉ោង០០៖០៨នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។

ពិធីប្រគល់ និងទទួលវ៉ាក់សាំងនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅវិមានសន្តិភាព។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ថ្លែងនៅក្នុងឱកាសទទួលវ៉ាក់សាំង៖

  1. ខ្ញុំពិតជាមានសេចក្តីសោមនស្ស ក្រៃលែង ដោយបានចូលរួមជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីទទួលយកវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៣០០ ០០០ (បីសែន) ដូស ដែលជាជំនួយដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៉ូឡូញ។
  2. កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជា អាទិភាពយុទ្ធសាស្ត្រ និងវាយតម្លៃខ្ពស់ចំពោះការជួយចែករំលែក វ៉ាក់សាំងគ្នាទៅវិញទៅមក និងជាហូរហែ ក្នុងគោលដៅពន្លឿន ការចាក់វ៉ាក់សាំងនៅទូទាំងសកលលោក។
  3. ក្នុងស្មារតីនេះ ខ្ញុំតែងតែចំណាយពេលចូលរួមទទួលជំនួយវ៉ាក់សាំងកូវីដ-១៩ ដោយផ្ទាល់ ដើម្បីសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះសន្តានចិត្តមនុស្សធម៌របស់ប្រទេសជាមិត្ត។
  4. នាឱកាសនេះ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអរគុណចំពោះអំណោយវ៉ាក់សាំង ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ និងទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៉ូឡូញ ក្នុងការ ប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជា នៅលើសកលលោកទាំងមូល ។
  5. ជាការពិត ការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩ និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មីប្រកបដោយសុវត្ថិភាព។
  6. ជាឧទារហណ៍ ជាក់ស្តែងជាមួយនឹងអត្រានៃការចាក់វ៉ាក់សាំងប្រមាណ ៩០ភាគរយនៃប្រជាជនសរុបប្រមាណ ១៦លាននាក់ គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាល កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាព ឱ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាព សង្គម-សេដ្ឋកិច្ច ។
  7. ជាលទ្ធផល ទោះបីជាកម្ពុជាបានជួបប្រទះនូវ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដែលទើបត្រូវបានបិទ បញ្ចប់កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ ថ្មីៗនេះ ភាពជោគជ័យនៃ យុទ្ធនាការជាតិចាក់វ៉ាក់សាំង បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងលើសការរំពឹងទុក។
  8. ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជាត្រូវ បានប៉ាន់ស្មានថានឹងកើនរហូតដល់ ៣% ក្នុងឆ្នាំ២០២១ និងត្រូវបានព្យាករណ៍ថាបន្តកើនឡើងជាង ៥% នៅក្នុងឆ្នាំ២០២២ តាមរយៈការបើកប្រទេសពេញលេញ និងការត្រលប់ទៅរកការ ដំណើរការជាប្រក្រតីឡើងវិញ នៃសកម្មភាពសង្គម-សេដ្ឋកិច្ច នៅក្នុងគ្រប់វិស័យ ។
  9. ទោះជាយ៉ាងណាក៏ដោយ កម្ពុជាក៏ដូចជាសកលលោកទាំងមូល បាននិងកំពុងទទួលរងនូវការឆ្លងរាលដាលនៃមេរោគ បំប្លែងខ្លួនថ្មី ជាពិសេស ប្រភេទអូមីក្រុង (Omicron) ដែលទាមទារ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនមានការភិតភ័យ និងស្លន់ស្លោ។
  10. ក្នុងបរិការណ៍នេះ ការចាក់ វ៉ាក់សាំង នឹងនៅបន្តជាវិធានការគន្លឹះ ហើយជំនួយវ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៉ូឡូញនាពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ ប្រជាជនកម្ពុជាក្នុងក្របខណ្ឌទូទាំងប្រទេស ។
  11. ខ្ញុំសូមរំលឹកថា កម្ពុជា និងសាធារណរដ្ឋប៉ូឡូញគឺជាមិត្តចាស់ ដែលមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦៧។ ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ កម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានរក្សាទំនងទំនងល្អ ទាំងផ្នែកការទូត អប់រំ សង្គម-សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ។
  12. ឆ្លៀតក្នុងឱកាសនេះ កម្ពុជាសូមសម្តែងនូវអំណរគុណ ដល់សាធារណរដ្ឋប៉ូឡូញ ដែលតែងតែផ្ដល់ជំនួយ និងការគាំទ ដល់កម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូល ទាំងក្នុងក្របខណ្ឌ ទ្វេរភាគី និងពហុភាគី ។
  13. ក្នុងនាមជា ប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ ចំណងមិត្តភាព និងសាមគ្គីភាពរវាង កម្ពុជា-ប៉ូឡូញ និង អាស៊ាន-ប៉ូឡូញ ព្រមទាំងរវាង កម្ពុជា-សហភាព អឺរ៉ុប និង អាស៊ាន-សហភាពអឺរ៉ុប ឱ្យកាន់តែមានភាពរឹងមាំ និង ស្អិតមួតថែមទៀត ។
  14. កម្ពុជាក៏សូមលើកទឹកចិត្តឱ្យសាធារណរដ្ឋ ប៉ូឡូញ និងសហភាពអឺរ៉ុប បន្តផ្តល់ការគាំទ្រដល់កម្ពុជា និងអាស៊ាន និងលើកទឹកចិត្តឱ្យធុរជន-វិនិយោគិនប៉ូឡូញ ក៏ដូចជា សហភាព អឺរ៉ុប បង្កើនការធ្វើធុរកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេស លើវិស័យកសិ-ឧស្សាហកម្ម អប់រំ និងទេសចរណ៍នៅកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល ។
  15. ខ្ញុំសូមអំពាវនាវឱ្យប្រជាជនកម្ពុជា ភ្លេចខ្លួន និងត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ «៣-ការពារ និង ៣-កុំ» និងនាំគ្នាទៅទទួល ការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីបន្តរក្សាឱ្យបាននូវភាពសុំសហគមន៍ និងធានាបាននូវកិច្ចដំណើរការនៃសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញ ប្រកបដោយសុវត្ថិភាព និងមិនត្រឡប់ថយក្រោយវិញ៕

Fresh News

សម្ដេចតេជោ ហ៊ុន សែន

សម្ដេចតេជោ ហ៊ុន សែន

សម្ដេចតេជោ ហ៊ុន សែន

ប្រទេសប៉ូឡូញ

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Covid-19 Vaccine AstraZeneca

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Covid-19 Vaccine AstraZeneca

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Covid-19 Vaccine AstraZeneca

អត្ថបទទាក់ទង