ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារជូនប្រជាជនទូទាំងប្រទេសនាឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 48
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារជូនប្រជាជនទូទាំងប្រទេសនាឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារជូនប្រជាជនទូទាំងប្រទេសនាឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨នេះនាឱកាសជិតចូលឆ្នាំថ្មីប្រពៃណីជាតិ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហោះសារក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ច្បាស់ណាស់បងប្អូនជនរួមជាតិប្រាកដជាមានគម្រោងទៅកំសាន្តសប្បាយនៅតាមតំបន់រមណីយដ្ឋាននានាជាច្រើននៅក្នុងប្រទេសកម្ពុជា។ នេះក៏ជាឱកាសចំពោះកូនក្មួយយុវជន និងទេសចរបរទេសដែលចង់ស្វែងយល់អំពីបុណ្យប្រពៃណីទំនៀមទម្លាប់របស់កម្ពុជា។ សូមអញ្ជើញចូលរួមមកកំសាន្តសប្បាយគ្រប់ៗគ្នា។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ៖

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ច្បាស់ណាស់បងប្អូនជនរួមជាតិប្រាកដជាមានគម្រោងទៅកំសាន្តសប្បាយនៅតាមតំបន់រមណីយដ្ឋាននានាជាច្រើននៅក្នុងប្រទេសកម្ពុជា។ នេះក៏ជាឱកាសចំពោះកូនក្មួយយុវជន និងទេសចរបរទេសដែលចង់ស្វែងយល់អំពីបុណ្យប្រពៃណីទំនៀមទម្លាប់របស់កម្ពុជា។ សូមអញ្ជើញចូលរួមមកកំសាន្តសប្បាយគ្រប់ៗគ្នា។
ឆ្នាំនេះក៏ដូចឆ្នាំមុន ខ្ញុំនិងភរិយានឹងទៅចូលរួមសង្រ្កាន្តនៅខេត្តសៀមរាប។ សង្ឃឹមថាបងប្អូននឹងចូលរួមអបអរសាទរសង្រ្កាន្តឆ្នាំថ្មីទាំងអស់គ្នានៅលើទឹកដីអង្គរដ៏បរវររបស់យើង។
សន្តិភាពកាន់តែស្ថិតស្ថេរ ឱកាសកាន់តែមានទ្វេ ភាពភាពសុខដមរម្យនាក៏កាន់តែរឹងមាំយូរអង្វែង។ អរគុណបងប្អូនជនរួមជាតិដែលចូលរួមថែរក្សាការពារសន្តិភាពដើម្បីកម្ពុជាមានឱកាសអភិវឌ្ឍន៍រីកចម្រើន។
នៅរសៀលនេះ ខ្ញុំនឹងទៅដង្ហែព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតនៃយើងយាងវិលត្រឡប់ពីទីក្រុងប៉េកាំងមកកម្ពុជាវិញ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទង