ខ្មែរប៉ុស្ដិ៍ Close

ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់ទៀតបានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 128
ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់ទៀតបានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់ទៀតបានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា មានករណីព្យាបាលជាសះស្បើយចំនួន ៣នាក់បន្ថែមទៀត និងមិនមានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ។

អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ទាំង៣នាក់ថ្មីនេះរួមមាន៖

  1. ស្ត្រីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិម៉ាក់ក្លឿង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកបម្រើការនៅហាង Pedro ផ្លូវព្រះសីហនុ
  2. បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកដែលបានចូលទៅហាង Pedro ផ្លូវព្រះសីហនុ
  3. ស្ត្រីជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានឆ្លងពីមិត្តភក្ដិកាលពីពេលកន្លងទៅ

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៦៣នាក់ ក្នុងនោះអ្នកជំងឺ៣៥៤នាក់ បានជាសះស្បើយ និងអ្នកជំងឺចំនួន ៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទទាក់ទង