ខ្មែរប៉ុស្ដិ៍ Close

បើលឺពាក្យថា Hacker កុំគិតថាអាក្រក់ទាំងអស់នោះ គឺមាន​ល្អ​ មានអាក្រក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨ បច្ចេកវិទ្យា 376
បើលឺពាក្យថា Hacker កុំគិតថាអាក្រក់ទាំងអស់នោះ គឺមាន​ល្អ​ មានអាក្រក់ Hacker using laptop. Hacking the Internet.

ឲ្យ​តែ​នឹក​ដល់​ឈ្មោះ Hacker មនុស្ស​ជា​ច្រើនគិត​ដល់​បុគ្គល​អាក្រក់​ ដែល​បង្ក​​ការ​ខូចខាត​និង​​នាំ​អសន្តិសុខ​ដល់​សង្គម​។ ក្នុង​ន័យ​សាមញ្ញ​អាច​ថា​ត្រឹមត្រូវ ប៉ុន្តែ​បើ​សិក្សា​ឲ្យ​ស៊ី​ជម្រៅ​ Hacker មិន​ដូច​គ្នា​ទាំ​ង​ស្រុង​​នេះទេ​មាន​​ការ​បែងចែក​មនុស្ស​ល្អ​និង​អាក្រក់ ហើយ​ការ​ហៅ​ក៏​ខុស​គ្នា​តាម​សកម្មភាព​របស់ពួកគេ។

១. Black Hat Hackers:

​ត្រូវ​បាន​គេ​ស្គាល់​ជា Crackers ដែល​អ្នក​និយម​ឃើញ​ចុះ​ផ្សាយ​លើ​សារព័ត៌មាន ជុំវិញ​បុគ្គល​ណា​ម្នាក់​ដែល​បាន​លុកលុយ​ប្រព័ន្ធ​សុវត្ថិភាព​ឬ​ចន្លោះ​ប្រហោង​របស់​ធនាគារ​ឬ​អាជីវកម្ម ក្នុង​ការ​លួច​យក​ព័ត៌មាន​ទាក់ទង​នឹង​កាត​ឥណទាន​ឬ​លុយ​សុទ្ធ។ ប្រភេទ Hackerនេះ ពោរពេញ​ទៅ​ដោយ​ចំណេះដឹង​និង​បទពិសោធន៍​អនុវត្ត​ជា​ច្រើន​ឆ្នាំ។

២. White Hat Hackers:

ជា​ប្រភេទ​បុគ្គល​ដែល​មាន​សីលធម៌ ប្រលូក​ក្នុង​ការ Hack ដើម្បី​ជួយ​សង្គ្រោះ​ពិភពលោក។ White Hat នឹង​ជួយ​អ្នក​ក្នុង​ការ​បំផ្លាញ​ចោល Virus និង Malware ពី System នៃ​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ណា​មួយ ពោល​គឺ​ជា​ការ​ប្រឆាំង​នឹង​ក្រុម Black Hat។ ភាគច្រើន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ ហើយ​មាន​ការ​ទទួល​ស្គាល់​នូវ​វិញ្ញាបនបត្រ​ចេញ​ពី EC-Council។

៣. Grey Hat Hackers:

ក្រៅ​ពី​ពិភព​ស​និង​ខ្មៅ ពណ៌​ប្រផេះ​ក៏​បាន​ជ្រៀត​ចូល​ក្នុង​វិស័យ Hack ដោយ​បុគ្គល​ប្រភេទ​នេះ​ពុំ​ប្រើ​ចំណេះដឹង​​របស់​ខ្លួន​ក្នុង​ការ​​ចូល​លួច​ទិន្នន័យ​ឬ​ថវិកា​របស់​នរណា​ម្នាក់​ឡើយ យ៉ាង​ច្រើន​ត្រឹម​អុកឡុក​គេហទំព័រ​មួយ​ចំនួន ពោល​ជា​ការ​លេង​សើច​ធម្មតា និង​គ្មាន​ផែនការវាយប្រហារ​ធំ​ដុំ​ដូច Black Hat Hackers ឡើយ។

៤. Script Kiddie:

ជា​ទូទៅ​មិន​ខ្វល់​ពី​ការ Hack អាច​ថា​មាន​ភាព​ស្រដៀង​នឹង Green Hats ដោយ​ត្រឹម​ចម្លង​កូដ ប្រើ​ក្នុង​គោលដៅ​វាយប្រហារ​លេង​សើច ឬ​តាម​មធ្យោបាយ​ទាញ​យក​ Software លើ​អ៊ីនធឺណិត​ណា​មួយ និង​សិក្សា​ពី​វិធី​ប្រើ​តាម​វីដេអូ​លើ YouTube។

៥. Green Hat Hackers:

​​​​ខុស​ពី Script Kiddies ប្រភេទ​បុគ្គល​នេះ​ខ្វាយខ្វល់​ពី​ចំណេះដឹង​ Hack និង​ព្យាយាម​សិក្សា​ឲ្យ​ក្លាយ​ជា Hacker ពេញលេញ​មួយ​រូប។ រមែង​ចោទ​សួរ​ជា​សំណួរ​មូលដ្ឋានគ្រឹះ​មួយ​ចំនួន ក្នុង​សមាគម Hacker លើ​បណ្តាញ​អ៊ីនធឺណិត។

៦. Red Hat Hackers:

ឈរ​លើ​គោលជំហរ​ជួយ​សង្គ្រោះ​ពិភពលោក និង​ប្រឆាំង​ក្រុម Black Hat ដូច​ទៅ​នឹង White Hat អ៊ីចឹង​ដែរ។ ប៉ុន្តែ​ខុស​ត្រង់​ដំណើរការ​អនុវត្ត​ផ្ទាល់ ព្រោះ​ជា​ការ​តបត​ធំ​ក្នុង​គោលដៅ​ផ្ដួល​ក្រុម Black Hat ឲ្យ​បាន​ជោគជ័យ រហូត​អាច​ឈាន​ដល់​ការ​បំផ្លិចបំផ្លាញ System ទាំង​មូល​ថែម​ទៀត​ក៏​មាន។

៧. Blue Hat Hackers:

ជា​ Hacker ដែល​មាន​បំណង​សងសឹក​លើ​បុគ្គល​ណា​ម្នាក់ ពោល​គឺ​រំអុក​ទៅ​លើ​បុគ្គល​ដែល​ក្រុម​នេះ​ខឹងសម្បា ហើយ​រាល់​ការ​អុកឡុក​ប្រើ​តាម​មធ្យោបាយ​វាយប្រហារ​ក្នុង DDoS។

អត្ថបទទាក់ទង