ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ២ករណីបន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ​ ដែលរកឃើញលើពលករមកពីថៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 7
កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ២ករណីបន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ​ ដែលរកឃើញលើពលករមកពីថៃ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ២ករណីបន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ​ ដែលរកឃើញលើពលករមកពីថៃ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២ករណីបន្ថែមទៀតដែលរកឃើញលើពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ខណៈពេលដែលគ្មានអ្នកជាសះស្បើយថ្មីនោះទេ។

អ្នកដែលរកឃើញមានផ្ទុកកូវីដ-១៩ថ្មីនោះគឺ៖

  1. ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
  2. ស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៨១នាក់ ក្នុងនោះអ្នកជំងឺ៣៦២នាក់ បានជាសះស្បើយ និងអ្នកជំងឺចំនួន ១៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង