កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦៣៨នាក់ អ្នកជាសះស្បើយចំនួន ៤៧៩នាក់ និងអ្នកស្លាប់ចំនួន ២២នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៣៨នាក់ អ្នកជាសះស្បើយចំនួន ៤៧៩នាក់ និងអ្នកស្លាប់ចំនួន ២២នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១១៣នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១០៦,៦១៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩៩,១៣៤នាក់ និងស្លាប់សរុបចំនួន ២,១៧៦នាក់៕