ខ្មែរប៉ុស្ដិ៍ Close

    តើជប៉ុនផ្ញើរសារនយោបាយអ្វីខ្លះដល់កម្ពុជា​ និងពិភពលោក តាមរយៈដំណើរទស្សនកិច្ចរបស់លោក​ ហ៊ុន​ ម៉ាណែត​ នៅប្រទេសជប៉ុន?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1905

    សូមរម្លឹក​ និងបញ្ជាក់ថា​ លោក​ សម​ រង្ស៊ី​ បានអញ្ជើញទៅប្រទេសជប៉ុន​កាលពីពេលថ្មីៗនេះ​ ដោយ​មិនមានការអញ្ជើញ​ពីភាគីជប៉ុនទេ ហើយគាត់បានស្នើសុំជួបភាគីជប៉ុន។

    ផ្ទុយគ្នាទាំងស្រុង​ លោក​ ហ៊ុន​ ម៉ាណែត​ អញ្ជើញទៅប្រទេសជប៉ុន​ តាមការអញ្ជើញរបស់លោកនាយក​រដ្ឋមន្ត្រីជប៉ុន​ និងជាទស្សនកិច្ចផ្លូវការ។ ក្នុងអំឡុង​ដំណើរទស្សនកិច្ចនេះ​ ភាគីជប៉ុនបានរៀបចំ​ (គឺមិនមែនសុំគេជួប​ទេ)​ អោយលោក​ ហ៊ុន​ ម៉ាណែត​ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជប៉ុនជាច្រើនរូប៖​

    ១.​ លោក​ Shizeki Takizaki អគ្គនាយកកិច្ចការអាសុីអាគ្នេយ៍​ និងប៉ែកនិរតីនៃក្រសួងការបរទេសជប៉ុន​

    ២.​ លោក​ Yasushi Akashi អតីតប្រមុខអ៊ុនតាក់

    ៣.​ លោក​ Kazuyuki Nakane អនុរដ្ឋមន្ត្រីការបរទេសជប៉ុន​

    ៤.​ លោក​ Yukihasha Fujita ប្រធានក្រុមសមាជិកអន្តរ​សភាមិត្តភាពជប៉ុន

    ៥.​ លោក​ Shingo Miyake ប្រធានគណៈកម្មការកិច្ចការ​បរទេស​ និងការពារជាតិ

    ៦.​ លោក​ Sonoura ទីប្រឹក្សា​នាយករដ្ឋមន្ត្រីជប៉ុន

    ៧.​ លោក​ Shinzo Abe នាយក​រដ្ឋមន្ត្រីជប៉ុន

    ដូច្នេះ​ តើជប៉ុនចង់ផ្ញើរ​សារនយោបាយដូចម្តេចខ្លះមកអោយកម្ពុជា​ និងពិភពលោក។ ចម្លើយ៖​ លោកនាយក​រដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ប្រាប់ថា​ ជប៉ុននៅតែបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា

    នេះបានន័យថា​ គ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិ​ គ្មានវត្តមានលោក​ សម​ រង្ស៊ី​ លោក​ កឹម​ សុខា​ និងបុគ្គលជាង១០០នាក់ដែលតុលាការកម្ពុជាសម្រេចហាមមិនអោយធ្វើនយោបាយ​ ក៏មិនមានន័យថាកម្ពុជា​មិនអាចមានការ​បោះឆ្នោតដោយសេរី​ និងយុត្តិធម៌​ និងលទ្ធិប្រជាធិបតេយ្យបានដែរ។

    និយាយរួម​ ជប៉ុនឈរនៅខាងកម្ពុជា​ និងគាំទ្រការបោះឆ្នោតនៅកម្ពុជា​ នាពេលខាងមុខនេះ​ ដែលគ្មានអតីតគណបក្សសង្គ្រោះជាតិ​ ឬអតីតមេដឹកនាំគណបក្សនេះចូលរួម។

    អត្ថបទទាក់ទង