ខ្មែរប៉ុស្ដិ៍ Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ «ហេតុអ្វីកម្ពុជាត្រូវមានច្បាប់ស្តីពីសញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូល?»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 50
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ «ហេតុអ្វីកម្ពុជាត្រូវមានច្បាប់ស្តីពីសញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូល?» សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា ការញុះញង់ឱ្យកងទ័ពបះបោរប្រឆាំងរដ្ឋាភិបាល មានន័យថា​ រដ្ឋប្រហារ

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា «ហេតុអ្វីកម្ពុជាត្រូវមានច្បាប់ស្តីពីសញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូល? »។

វីដេអូនេះ បានបង្ហាញនូវភាពចាំបាច់បំផុតរបស់រាជរដ្ឋាភិបាលក្នុងការផ្តួចផ្តើមគំនិតឲ្យមានសេចក្តីព្រាងច្បាប់នេះ បានកើតឡើងបន្ទាប់ពីមេឧទ្ទាមនៃក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជាបានយកព័ត៌មានមិនពិតមកធ្វើការចោទប្រកាន់ទាំងកំរោលនិងបើកការវាយប្រហារមកលើសម្តេចតេជោ ហ៊ុន សែន ទាំងបំពានថា សម្តេចមានសញ្ជាតិពីរ និងមានលិខិត ឆ្លងដែនរបស់ប្រទេសស៊ីព្រ។

ព័ត៌មានមិនពិតដែលមានចេតនា បង្ខូចកេរ៍ឈ្មោះនិងមួលបង្កាច់ដោយឥតអៀនខ្មាស់ក្នុងគោលបំណងបំផ្លាញជីវិតនយោបាយរបស់សម្តេចតេជោផងនិងញុះញង់បង្កអោយមានភាពវឹកវរចលាចលបះបោរ ក្នុងសង្គមក្រោមឧបាយកលដ៍ពិសពុលនៃការអំពាវនាវនិង ញុះញង់អោយកងកំលាំងប្រដាប់អាវុធនិងប្រជាពលរដ្ធក្រោកឈរ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះបានជំរុញឲ្យសម្តេចតេជោ នាយករដ្ឋមន្ត្រីផ្តួចផ្តើមគំនិតឲ្យមានច្បាប់នេះតែម្តងដើម្បីបង្ហាញអំពីភាពស្មោះត្រង់និងភក្តីភាព ដាច់ខាតនិងឥតងាករេរបស់សម្តេចចំពោះប្រទេសជាតិនិងចំពោះប្រជាពលរដ្ឋខ្មែរ។

មានប្រទេសនិងដែនដីជាង៥០នៅលើពិភពលោកដែល មានច្បាប់ស្តីពីការកំណត់ឲ្យ មេដឹកនាំកំពូលៗនៃស្ថាប័នជាតិ មានសញ្ជាតិតែមួយ។ ច្បាប់នេះមានគោលដៅធានាថា ថ្នាក់ដឹកនាំប្រទេសនីមួយៗត្រូវតែដាច់ខាតស្មោះត្រង់ជាមួយផលប្រយោជន៍ជាតិនិងប្រជាជនរបស់ខ្លួន ដោយមិនត្រូវយក ប្រយោជន៍បរទេសមកលាយឡំនោះឡើយ។

ក្រោយពេលដែលច្បាប់នេះចូលជាធរមាន អធិបតេយ្យភាពជាតិកម្ពុជានឹងកាន់តែត្រូវបានពង្រឹង ខណៈដែលការជ្រៀតជ្រែកពីបរទេសដោយផ្ទាល់ ឬដោយប្រយោលតាមរយៈការប្រើប្រាស់កូនអុករបស់ខ្លួនដែលមានសញ្ជាតិពីរ ក៍នឹងត្រូវបានទប់ស្កាត់ដោយប្រសិទ្ធិភាពផងដែរ។ ប្រជាពលរដ្ឋ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និស្សិត បញ្ញវ័ន្ត នៅទូទាំងប្រទេសដែលបានសម្តែងនូវការសាទរចំពោះច្បាប់ដ៏មានសារៈសំខាន់នេះ សង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះគឺជាឧបករណ៍គតិយុត្តិមួយដ៏រឹងមាំដើម្បីពង្រឹងឯកភាពជាតិ ក៏ដូចជាលើកស្ទួយកិត្យានុភាពជាតិកម្ពុជានៅលើឆាកអន្តរជាតិ ដោយមិនបណ្តែតបណ្តោយឲ្យអ្នកនយោបាយដែលយកសញ្ជាតិបរទេសជាធំ និងតែងតែមាក់ងាយប្រទេសសញ្ជាតិកំណើតរបស់ខ្លួន អាចឡើងកាន់តំណែងកំពូលរបស់ជាតិបាននោះឡើយ។

សូមទស្សនាវីដេអូដូចតទៅនេះ៖

អត្ថបទទាក់ទង