ខ្មែរប៉ុស្ដិ៍ Close

    សេចក្តីជូនដំណឹង ស្តីពី ការបើកឲ្យចរាចរណ៍ នៅលើស្ពានទឹកថ្លា(ស្ពានអាកាសផ្សារដីហុយ)

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 2069

    ក្រសួងសាធារណការ និងដឹកជញ្ជូនមានសេចក្តីសោមនស្សរីករាយ សូមគោរពជម្រាបជូន ទ្រង់សម្តេច ឯកឧត្តមលោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្រសួងនឹងបើកអោយធ្វើចរាចរណ៍ ឆ្លងកាត់ស្ពានអាកាសទឹកថ្លា(ស្ពានអាកាសផ្សារដីហុយ) ជាធម្មតាឡើងវិញ ចាប់ពីថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៧:០០ នាទីព្រឹកនេះតទៅ។

    អាស្រ័យហេតុនេះ សូមទ្រង់ សម្តេចឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា និងប្រើប្រាស់ស្ពានអាកាសទឹកថ្លានេះដោយស្មារតីថែរក្សា និងគោរពច្បាប់ចរាចរណ៍ ព្រមទាំងភ្លើងសញ្ញាចរាចរណ៍ដែលមានបង្ហាញនៅលើក្បាលស្ពានអោយបានខ្ជាប់ខ្ជួន ដើម្បីគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ដោយប្រការផ្សេងៗ ស្របតាមប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍»

    អត្ថបទទាក់ទង