ខ្មែរប៉ុស្ដិ៍ Close

ក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រឆ្នាំ២០១៨នេះ ភ្ញៀវទេសចរជាង ១១ម៉ឺននាក់ បានមកលេងកម្សាន្តខេត្តព្រះសីហនុ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 54
ក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រឆ្នាំ២០១៨នេះ ភ្ញៀវទេសចរជាង ១១ម៉ឺននាក់ បានមកលេងកម្សាន្តខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រឆ្នាំ២០១៨នេះ ភ្ញៀវទេសចរជាង ១១ម៉ឺននាក់ បានមកលេងកម្សាន្តខេត្តព្រះសីហនុ

ព្រះសីហនុ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងរយ:ពេល ៣ថ្ងៃ នៃពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៤ យាងចូល ៦៥ព្រះវស្សា របស់ព្រះករុណាព្រះបាទនរោត្តមមុនីនាថ សីហមុនី គឺចាប់ពីថ្ងៃ១៣ ដល់ ១៥ ខែឧសភា ឆ្នាំ២០១៨ មានភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុមានចំនួន ១១១,៨១៥នាក់ មានការកើនឡើង ១,៦៥% បើប្រៀបធៀបនឹងបុណ្យចម្រើនព្រះជន្មឆ្នាំ២០១៧ ក្នុងនោះភ្ញៀវជាតិមានចំនួន ៨៣,៧៨០នាក់ កើនឡើង ១,៥៥% និងភ្ញៀវអន្តរជាតិមានចំនួន ២៨,០៣៥នាក់ កើនឡើង ១,៩៤% ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ភ្ញៀវទេសចរមកលេងកម្សាន្តខេត្តព្រះសីហនុ ថ្ងៃ១៣ ខែឧសភា មានចំនួន ៣៦,៩៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៧,៧១៣នាក់ អន្តរជាតិមានចំនួន ៩,២៣៧នាក់។

ថ្ងៃទី១៤ខែឧសភា មានចំនួន ៣៧,៨៧៦នាក់ ភ្ញៀវជាតិមានចំនួន ២៧,៨៩៥នាក់ អន្តរ ជាតិចំនួន ៩,៩៨១នាក់ ។

ថ្ងៃទី១៥ខែឧសភា មានចំនួន ៣៦,៩៨៩នាក់ ភ្ញៀវជាតិចំនួន ២៨,១៧២នាក់ អន្តរជាតិចំនួន ៨,៨១៧នាក់ ។

ភ្ញៀវទេសចរទៅលេងកម្សាន្តតាមកោះនានា ក្នុងខេត្តព្រះសីហនុមានចំនួន ៨,៦៥៤នាក់ ភ្ញៀវជាតិមានចំនួន ៧,១១៦នាក់ និងអន្តរជាតិចំនួន ១,៥៣៨នាក់ ៕

អត្ថបទទាក់ទង