ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់ទៀតបានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា មានករណីព្យាបាលជាសះស្បើយចំនួន ១នាក់បន្ថែមទៀត និងមិនមានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ។
អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ គឺស្ត្រីជនជាតិខ្មែរអាយុ ៤៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាម្ដាយមីងរបស់បុរសអាយុ ៣៦ឆ្នាំ ដែលបានជាសះស្បើយកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៦៣នាក់ ក្នុងនោះអ្នកជំងឺ៣៥៥នាក់ បានជាសះស្បើយ និងអ្នកជំងឺចំនួន ៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖