ខ្មែរប៉ុស្ដិ៍ Close

ព្រះវិហារក្នុងវត្តមុនីសាគរបវរសត្ថាស្រះកែវអណ្តែត ហៅវត្តកំពង់ភ្លុក ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 64
ព្រះវិហារក្នុងវត្តមុនីសាគរបវរសត្ថាស្រះកែវអណ្តែត ហៅវត្តកំពង់ភ្លុក ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ព្រះវិហារក្នុងវត្តមុនីសាគរបវរសត្ថាស្រះកែវអណ្តែត ហៅវត្តកំពង់ភ្លុក ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណែត នាយករងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរង កងទ័ពជើងគោក តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីសម្ពោធព្រះវិហារក្នុងវត្តមុនីសាគរបវរសត្ថាស្រះកែវអណ្តែត ហៅវត្តកំពង់ភ្លុក ស្ថិតក្នុងភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមផងដែរ ពីលោក ឃឹម ប៊ុនសុង អភិបាលនៃគណអភិបាលខេត្តសៀមរាប រួមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនកុះករ។

ថ្លែងក្នុងពិធីនេះ លោក ឃឹម ប៊ុនសង បានលើឡើងថា ដោយផ្តើមចេញពីការអនុវត្តគោលនយោបាយឈ្នះឈ្នះ និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតបាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ទាំងពុទ្ធចក្រ និងអាណាចក្រ។ លោកបន្តថា ការរៀបចំប្រារព្ធពិធីសម្ពោធ ព្រះវិហាវត្តមុនីសាគរបវរសត្ថាស្រះកែវ ហៅវត្តកំពង់ភ្លុក នាឱកាសនេះ ក៏ជាការបញ្ជាក់កាន់តែច្បាស់ថា រាជរដ្ឋាភិបាលបានផ្តល់ តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន និងទៅអនាគត ហើយបានចារឹកទុកក្នុង រដ្ឋធម្មនុញ្ញត្រង់ជំពូក៣ មាត្រា ៤៣ ថា «ព្រះពុទ្ធសាសនា ជាសា សនា របស់រដ្ឋ»។

លោកអភិបាលខេត្ត បានបន្តថា ក្នុងបរិការណ៍នេះ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ របស់ថ្នាក់ដឹកនាំបានប្រែក្លាយប្រទេសជាតិ ពីការយកជីវិតជាដើមទុន មកជានីតិរដ្ឋការគោរពលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព តាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ទី២ និងទី៣ ជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង បានថ្លែងនូវសេចក្តីរំភើបរីករាយដោយបានឃើញនូវកម្លាំងសាមគ្គីដ៏ល្អប្រពៃ ផុសចេញពីសណ្តានចិត្តរបស់ ពុទ្ធសាសនិក ព្រះសង្ឃ នៅតាមទីវត្តអារាម ក្រោមការផ្តួចផ្តើម របស់លោកឧកញ៉ា លោក លោកស្រី លោកតា លោកយាយ ដែលតែងតែ មានសទ្ធាជ្រះថ្លា បានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត បូជាចំពោះព្រះរតនត្រ័យ និងជួយអប់រំកូនចៅឱ្យប្រតិបត្តិតែអំពើជាកុសល ដែលជាការរួមចំណែកយ៉ាងធំធេង ក្នុងការបណ្តុះធនធានមនុស្ស ប្រកបដោយសីលធម៌ ចរិយាធម៌សេចក្តីថ្លៃថ្នូរក្នុងសង្គម ពិសេសការបណ្តុះនូវគំនិតឆន្ទៈ និងមនសិការស្នេហាជាតិ៕

 

អត្ថបទទាក់ទង