ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី រហូតដល់ចំនួន ៨៤១នាក់ ខណៈអ្នកជំងឺចំនួន ៦១នាក់ជាសះស្បើយ និង ៤នាក់ទៀតបានស្លាប់

ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីកើនដល់ចំនួន ៨៤១នាក់ ខណៈអ្នកជំងឺចំនួន ៦១នាក់ បានជាសះស្បើយ និងអ្នកជំងឺ ៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាលបានបញ្ជាក់ថាក្នុងចំណោមអ្នកដែលរកឃើញឆ្លងថ្មីទាំង ៨៤១នាក់ គឺសុទ្ធសឹងតែជាអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តការណ៍ ២០ កុម្ភៈ។ ក្នុងនោះរួមមាន៖
- ភ្នំពេញ (525)
- បន្ទាយមានជ័យ (153)
- ព្រះសីហនុ (62)
- កណ្ដាល (33)
- កំពង់ចាម (21)
- កំពង់ធំ (15)
- តាកែវ (9)
- ត្បូងឃ្មុំ (9)
- សៀមរាប (7)
- កំពង់ស្ពឺ (6)
- ព្រៃវែង (1)
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៥.៣៦១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១៤.៨០៦នាក់, អ្នកជាសះស្បើយចំនួន ៥.៤៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩.៨១៨នាក់, និងអ្នកដែលបានស្លាប់ដោយសារជំងឺនេះមានចំនួន ១០៦នាក់៕